header ads

Sponsor

ពិសី

កោះកុងៈ យុវជន២នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក​ស្រែអំបិល​ ធ្វើការឃាត់ខ្លួន ក្រោយពី​កម្លាំងកំពុង​ធ្វើការត្រួត្យពិត្យច្បាប់ចរាចរណ៍ សហការជាមួយកម្លាំងអន្តរាគមន៍ខេត្ត នៅចំណុចភូមិបានទៀត​ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ខ្លួនជនសង្ស័យទី ១-ឈ្មោះ​ រិប សុវណ្ណ​ ភេទប្រុស​ អាយុ ២៣ឆ្នាំទីលំនៅ ភូមិម៉ាក់ប្រាំង​ ឃុំកំពង់ក្រែង​ ស្រុកទឹកឈូ ខេត្តកំពត។ ២-ឈ្មោះ​ សុខ រច្ឆា​ ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅ​ ភូមិស្រែអំបិល​ ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សរថ្លា ប្រភេទថ្នាំញៀន មេតំហ្វេតាមីនចំនួន ៣ កញ្ចាប់ធំ និង ២ កញ្ចាប់តូច ស្មើនឹង ៧៧,៤៥ ក្រាម ។

បច្ចុប្បន្ន ​ជនសង្ស័យ​បានបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post