header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសនារី៣នាក់ រួមដំណើរជាមួយបុរសសង្ហារម្នាក់ ដែលជាអ្នកបើករថយន្តស៊េរី​ទំនើប TUNDRA បានបើកវ៉ាស្ដាំទៅប៉ះរថយន្ត Highlander រួចបន្ថែម​ល្បឿនយ៉ាងលឿន ទៅ​ដល់ស្តុបក្បែរស្ថានទូតវៀតណាម ក៏ជាន់ហ្វ្រាំង​ឈប់ស្ងៀមកណ្ដាលផ្លូវ ធ្វើឲ្យរថយន្ត Highlander កំពុងបើកដេញតាម​ ជ្រុលទៅបុកគូទពីក្រោយវិញ ទើបភាគីទាំងសងខាង ចុះមកប្រកែកគ្នា រហូតក្លាយជាជម្លោះ រកវាយម្ចាស់រថយន្ត Highlander  ឃើញទិដ្ឋភាពដូចនោះអ្នកសារព័ត៌មានដែលកំពុងឆ្លងកាត់ឃើញ ក៏ចុះទៅសួរនាំ រួចក៏ថតពីសកម្មភាព​ ត្រូវបានជនបង្កមក​ឃាត់មិនឲ្យ​ថតថែមទៀតផង។

ករណីនេះ បង្កការភ្ញាក់ផ្អើល​កើត​ឡើងនៅវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០១៨នេះ នៅចំណុចស្តុបចំហៀងស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​​ រាជធានីភ្នំពេញ។

បើតាមសម្ដីម្ចាស់រថយន្តរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ​ គាត់កំពុងបើករថយន្ត Highlander ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខភ្នំពេញ​ 2AN-1837 រួមដំណើរជាមួយប្រពន្ធ និងកូនតូចៗរបស់គាត់ មកពីខេត្តស្វាយរៀងវិញ បានធ្វើដំណើរតាមផ្លូវជាតិលេខ១ មកដល់ចំណុចហួសវត្ត​និរោធន៍ ខណ្ឌច្បារអំពៅ​ ស្រាប់តែមានរថយន្តស៊េរី​ទំនើបមួយគ្រឿង ម៉ាក TUNDRA ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AK-7809 បើកបរដោយបុរសម្នាក់​ ទំនងជាស្រវឹងស្រាស្រឿងៗផង​ និងបុរសនារី៣នាក់រួមដំណើរជាមួយគ្នា បានបើកមកវ៉ាស្ដាំ រួចក៏ប៉ះរថយន្តរបស់គាត់ចំត្រង់កាងមុខចំហៀងខាងស្ដាំ​ ទើបគាត់ខំ​ចុចស៊ីផ្លេ​ឲ្យឮក៏ដោយ​ ក៏រថយន្តបង្ក បានបន្ថែមល្បឿនបំណងបើករត់ ទើបគាត់បើករថយន្តដេញតាម រហូតដល់ជិត​ដល់ស្តុបក្បែរស្ថានទូតវៀតណាម រថយន្តបង្កក៏ជាន់ហ្វ្រាំង​ឈប់ស្ងៀមកណ្ដាលផ្លូវ ធ្វើឲ្យរថយន្តរបស់គាត់ ជ្រុលទៅបុកគូទពីក្រោយវិញ ទើបម្ចាស់រថយន្តបង្កចុះមកប្រកែកតឹងសរសៃកដាក់គ្នា រហូតក្លាយជាជម្លោះ​ ដោយអ្នកបើករថយន្ត TUNDRA បានរុញក អ្នកបើករថយន្ត Highlander ​ទើបគាត់​ខឹងសម្បារ​យ៉ាងខ្លាំង រហូតប្រតាយប្រតប់​គ្នាឡើងតែម្ដង រួចដើរឡើងទៅលើរថយន្តវិញ ហើយមានអ្នកសារព័ត៌មាន ដែលកំពុងឆ្លងកាត់ឃើញ ក៏ចុះទៅសួរនាំរួចក៏ថត បែរជាមកឃាត់អ្នកសារព័ត៌មាន មិនឲ្យ​ថតទៀត ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកក៏មានអ្នកសារព័ត៌មានម្នាក់ជិះម៉ូតូឆ្លងកាត់បានឃើញហេតុការណ៍នោះក៏ចុះសាកសួរ រួចថត គ្រាន់តែឃើញអ្នកសារព័ត៌មាន ​ស្រាប់តែបុរសសង្ហា ​ដែលជាអ្នកបើករថយន្ត TUNDRA ស្ទុះទៅចាប់ទូរស័ព្ទរបស់អ្នកសារព័ត៌មាន តែចាប់មិនបាន ទើបខឹងចង្អុរមុខអ្នកសារព័ត៌មាន និងហាមមិនអោយថត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ។

មួយសន្ទុះក្រោយមក​ក៏មានសមត្ថកិច្ចមូលដ្ឋាន​ និងអ្នកសារព័ត៌មានជាច្រើនបានមកដល់កន្លែងកើតហេតុដែរ ទើបភាគីម្ចាស់រថយន្ត TUNDRA ឆ្លើយដោះសារប្រាប់អ្នកសារព័ត៌មានថា  ថាខ្លួនមិនដឹងថា គាត់បើកប៉ះទេ ដោយឃើញរថយន្ត Highlander ស៊ីផ្លេ​ពេក ទើបគាត់បន្ថែមបើកចេញមក​ ហើយក៏បានសុំទោសអ្នកសារព័ត៌មាន ដែល​គាត់ខឹង​មួយឆាវ​ ទើបស្ទុះទៅចង់ចាប់ទូរស័ព្ទរបស់អ្នកសារព័ត៌មាននោះ ទើបភាគីរថយន្តបង្កគាត់ព្រមសង១០០ដុល្លារទៅ​អោយភាគីរងគ្រោះ​ តែភាគីរងគ្រោះទាមទារសំណង១៥០ដុល្លារ​ ។

ក្រោយពលកើតបន្ទាប់ពីមានការសម្របសម្រួលពីសមត្ថកិច្ចជិតកន្លះម៉ោង​ទើបភាគីរថយន្ត Highlander ឈប់ខឹង ព្រមទទួលសំណងចំនួន១២០$ ពីម្ចាស់រថយន្ត TUNDRA ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post