header ads

Sponsor

ពិសី

ភ្នំពេញៈ ជនសង័្សយ២នាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាព ឆក់ទូរសព្ទ័ដៃពីនារីម្នាក់ កំពុងជិះម៉ូតូកូនទា តែមិនបានសម្រេច បណ្ដាលនារីរូបនោះដួលម៉ូតូរងរបួសធ្ងន់ ចំណែកជនសង្ស័យម្នាក់ បានធ្លាក់ពីលើម៉ូតូ ត្រូវបាននារីរងគ្រោះស្រែកចោរៗផ្អើលប្រជាពលរដ្ឋនាំគ្នាជួយចាប់ ហើយ​ស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបប្រគល់ជូនសមត្ថកិច្ចវាយខ្នោះយកទៅប៉ុស្តិ៍។ ចំណែក​ជនសង្ស័យម្នាក់ទៀតដែលជាអ្នកបើកម៉ូតូបានបន្ថែមល្បឿនជិះរត់បាត់ស្រមោលតែម្ដង។

ហេតុការណ៍នេះ បាន​កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៦ ខែកក្កដា​ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះនរោត្តម​ កែងផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

នារីរងគ្រោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ អាយុជាង៣០ឆ្នាំ រងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនដឹកយកទៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យ ដែលចាប់បាននោះ ក៏មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែរ ខណៈពេលដែលភ្លាមៗត្រូវសមត្ថកិច្ចវាយខ្នោះយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារកណ្ដាលទី១។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់កំពុងជិះម៉ូតូកូនទាមួយគ្រឿង(មិនចាំស្លាកលេខ​) ដោយកាន់ទូរស័ព្ទជាប់នៅដៃ លុះមកដល់ផ្លូវព្រះនរោត្តម​ កែងផ្លូវ១៣៦ ដែលជាកន្លែងកើតហេតុនោះ ស្រាប់តែលេខមុខជនសង័្សយ២នាក់ ជិះម៉ូតូមួយគ្រឿង (មិនចាំភិនភាគ) បានមកអែបក្បែរម៉ូតូរបស់នារីរងគ្រោះនោះ រួចធ្វើសកម្មភាព ឆក់យកទូរសព្ទ័ដៃ តែមិនបានសម្រេច បណ្ដាលនារីរងគ្រោះនោះដួលម៉ូតូ​ត្រលប់​ត្រលិនលើផ្លូវ រងរបួសធ្ងន់ ចំណែកជនសង្ស័យម្នាក់ ក៏បានដាច់ផ្ងារធ្លាក់ពីលើម៉ូតូ ហើយត្រូវនារីរងគ្រោះស្រែកចោរៗផ្អើលឆោរឡោឡើង ចាប់បាននៅក្បែរកន្លែងកើតហេតុស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន វាយខ្នោះយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍តែម្ដង។ ចំណែកជនសង្ស័យម្នាក់ទៀត បន្ថែមល្បឿនជិះរត់បាត់ស្រមោលតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូ វបានសមត្ថកិច្ចនាំខ្លួនមកសួនាំបន្តនៅប៉ុស្តិ៍នគរបាលផ្សារកណ្ដាលទី១ ដើម្បីបន្តចាត់ការតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post