header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនអន្តោប្រវេសន៍ខុសច្បាប់ពីរនាក់ រួមមានជនជាតិវៀតណាម និងជនជាតិហ្គាំប៊ី ត្រូវបានកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា ចុះធ្វើរដ្ឋបាលត្រួតពិនិត្យ និងឃាត់ខ្លួនចាត់ការតាមច្បាប់ ក្រោយលួចចូលមករស់នៅដោយគ្មានការអនុញ្ញាត។ ប្រតិបត្តិការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់នេះ ធ្វើឡើងនាវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅហាងកាត់សក់ និងហាងម៉ាស្សាកោសជប់ តាមបណ្តោយផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយអនុសេនីយ៍ឯក វង្ស ខេមរា នាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ ស្ថិតនៅហាងកាត់សក់ និងហាងម៉ាស្សាកោសជប់ទីតាំងខាងលើ ពិនិត្យឃើញមានជនបរទេសសរុបចំនួន២នាក់ ភេទប្រុស មាន២សញ្ជាតិ រួមមានជនជាតិវៀតណាមម្នាក់ និងជនជាតិហ្គាំប៊ីម្នាក់ ដែលពួកគេប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ក្រោយបញ្ចប់ប្រតិបត្តិការ ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន ហើយបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post