header ads

Sponsor

ពិសី

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានជនរងគ្រោះប្រទះឃើញកំពុងស្ពាយកាបូបរបស់ខ្លួន ក្រោយបាត់១ថ្ងៃ រួចមក ក៏នាំខ្លួនប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងមុខវត្តបទុមវតី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះជា ច័ន្ទអូន ភេទប្រុស អាយុ២៧ឆ្នាំធ្លាប់ប្រើប្រាស់គ្រឿងញៀន មុខរបរនិងទីលំនៅមិនពិតប្រាកដ ត្រូវបានដកហូតកាបូបរបស់ជនរងគ្រោះមកវិញ តែបាត់បង់លុយកាក់មួយចំនួន។ ចំណែកជនរងគ្រោះឈ្មោះ អេង ភីរុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិតស្នាក់នៅក្នុងវត្តបទុមបាត់បង់អស់៣០០ដុល្លារ និង៧ម៉ឺនរៀល អត្តសញ្ញាណ១សន្លឹក ប័ណ្ណសំគាល់រថយន្ត១សន្លឹក និងកាតATM ២សន្លឹក។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង២រសៀល ខ្លួនបានទុកកាបូបរបស់ខ្លួននៅខាងមុខកុដិព្រះគ្រូសូត្រស្តាំ ក្នុងវត្តបទុមវតី ក៏ចូលទៅខាងក្នុងកុដិមួយភ្លែត ស្រាប់តែចេញមកវិញបាត់កាបូបរបស់ខ្លួន រកមិនឃើញលុះដល់ថ្ងៃទី១៩ ខែឆ្នាំដដែលវេលាម៉ោង១០ព្រឹក ស្រាប់តែឃើញជនសង្ស័យរូបនោះកំពុងតែស្ពាយកាបូបរបស់ខ្លួនដើរខាងមុខវត្តក៏នាំខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ចតុមុខកសាងនិតិវិធីបញ្ជូនបន្តទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post