header ads

Sponsor

ពិសី

ពោធិ៍សាត់ៈ ធ្លាប់តែឮ និងឃើញផ្ទាល់ភ្នែក ថ្នាំពុលវាអាចសម្លាប់មនុស្ស តែនេះគ្រាន់តែបាយកកសោះ ក៏​អាចសម្លាប់ក្មេងស្រី អាយុ១១ឆ្នាំ តែ​មួយប៉ប្រិចភ្នែក​ វាពិតជារឿងមួយ ដែលកម្រមានណាស់​។

ក្មេងស្រីរងគ្រោះឈ្មោះ ឌីន ធីតា​ អាយុ១១ឆ្នាំ សិស្ស មានឪពុកឈ្មោះ ឌីន អាយុ៣៧ឆ្នាំ ម្ដាយឈ្មោះ ម៉ែន សុផា អាយុ៣៥ឆ្នាំ រស់នៅភូមិកំរ៉ែង ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមប្រភពពីម្ដាយមីង បានឲ្យដឹងថា កាលពី​ម៉ោង២និង១៥នាទីរសៀល​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្មួយគាត់ បានហូបបាយកកនឹងដៃ ដោយមិនបានដាក់ចានទេ នៅក្រោមដើមផ្កាក្រដាសមុខផ្ទះ ពេលញ៉ាំបានបន្តិចក្រោយមក​ ក៏បណ្តាលឲ្យ​អួល ពេលនោះ​ក្មួយគាត់បានលោតចុះឡើង និងរត់ទៅរកគាត់ (ម្តាយមីង)ឲ្យជួយ ឃើញដូចនោះ គាត់ក៏​ជួយរឹត តែអកុសលក្មួយរបស់គាត់​ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗដែរម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post