header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានគេស្គាល់ថា មានមុខរបរជាវិស្វករសំណង់ បានស្លាប់មួយរំពេច ខណៈកំពុងជិះម៉ូតូម៉ាក PCX នៅតាមដងផ្លូវវេងស្រេង ស្រាប់តែ​ត្រូវរថយន្តបាឡែនមួយគ្រឿងបើកបុកពីក្រោយពេញទំហឹង ហើយរថយន្តបន្ថែមល្បឿន​បើករត់គេចខ្លួនបាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេងនៅចំណុចមុខផ្ទះសំណាក់សេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ មុន សិលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរវិស្វករសំណង់ ស្នាក់នៅស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិក្បាលកោះ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GW-6372 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនមិនចាំស្លាកលេខ បានបើកមកពីក្រោយស្របទិសដៅគ្នា បុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះផ្លោងទើលើរថយន្ត បើករត់បានប្រហែល៥០ម៉ែត្រ ក៏ធ្លាក់បោកក្បាលនិងថ្នល់ស្លាប់តែម្ដង។ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ​ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក រង់ចាំសាច់ញាតិយកឯសារមកនិងប្រគល់ឲ្យ​យកទៅផ្ទះវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post