header ads

Sponsor

ពិសី

ភ្នំពេញៈ ស្ត្រីជនជានបរទេស ៣នាក់ រួមដំណើរនិងស្ត្រីខ្មែរម្នាក់ ជិះកង់បីមួយគ្រឿង ទៅញ៉ាំសាច់អាំង ស្រាប់តែត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្រ្តីជនជាតិបរទេសម្នាក់ បានសម្រេច រួចជិះគេចខ្លួនបាត់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ នឹង៤០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខកងរាជអវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមការឲ្យដឹងពី​ស្ត្រីខ្មែរម្នាក់ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ ថា មុនពេល​កើតហេតុ ពួកគេ បានហៅកង់បី​មួយគ្រឿង ជិះចេញពីម្តុំផ្សារស៊ីខេ បំណងទៅញ៉ាំសាច់អាំងមួយកន្លែង នៅម្តុំផ្សារទួលគោក បានធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់លេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីនិច ពណ៌ក្រហម មិនចាំស្លាកលេខ បានជិះមកពីក្រោយ ស្របទិសដៅគ្នា ធ្វើសកម្មភាពឆក់ទូរសព្ទ័ ម៉ាកអាយហ្វូនអ៊ិច១គ្រឿង ជនរងគ្រោះជាស្ត្រីជនជាតិបរទេសម្នាក់ ក្នុងចំណោម៤នាក់ ដែលអង្គុយនៅខាងក្រោយចំហៀងខាងស្តាំ កំពុងចុចទូរស័ព្ទលេង បានសម្រេច រួចជិះម៉ូតូគេចខ្លួន បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសួរនាំជនរងគ្រោះបានបន្តិច ហើយនាំគ្នាជិះម៉ូតូចេញទៅបាត់មិនបាននាំជនរងគ្រោះដាក់ពាក្យបណ្តឹងនោះទេ ធ្វើឲ្យជនរងគ្រោះឲ្យម្ចាស់កង់បីជូនពួកគាត់ត្រឡប់ក្រោយទៅកន្លែងស្នាក់វិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post