header ads

Sponsor

ពិសី

រតនគិរីៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបានបង្ក្រាបករណីចោរកម្ម (លួចម៉ូតូ) កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអូរសាប ស្ថិតក្នុងភូមិបី ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ណាត វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពីរ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ដោយដកហូតបានម៉ូតូសង់កូរ៉េ១គ្រឿង (ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងបំពេញបែបបទ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post