header ads

Sponsor

រិទ្ធី

យុទ្ធនាការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅ៣ថ្ងៃហើយ គេសង្កេតឃើញថាគណបក្សនយោបាយដែលមានឈ្មោះក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងតែសម្រុកធ្វើយុទ្ធនាការឃោសនាតាមមណ្ឌលនានារៀងៗខ្លួន មានតែគណបក្សប្រជាជនកម្ពុជាទេដែលបានបើយុទ្ធនាការនេះមានលក្ខណៈធំស្ទើរគ្រប់រាជធានី ខេត្ត។

ក្រឡេកមើលមកមណ្ឌលប៉ៃលិនដែលមានអាសនៈតែ១ ភរិយាឯកឧត្តម អ៊ី ឈាន បានបើកយុទ្ធនាការយ៉ាងសកម្ម។ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាបានចុះជួបបងប្អូនប្រជាពលរដ្ឋមានទីលំនៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីបង្ហាញរបៀបគូសសន្លឹកឆ្នោត ឲ្យបានល្អត្រឹមត្រូវ។

លោកជំទាវ បាន ស្រីមុំ បានប្រាប់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនថា៖ មិនមែនពិបាកគូស ពិបាកចាំនោះទេ លេខរៀងទី២០ ងាយគូស ✅ ងាយចាំ លេខរៀងកូនពៅ។

ភរិយាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន បានអំពាវនាវថាសូមអញ្ជើញពុកម៉ែបងប្អូនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា លេខរៀងទី២០ ✅ មានរូប សញ្ញាទេវតាបាចផ្កាជាសម្គាល់ ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សា សុខសន្តិភាព ស្ថេរភាព អភិវឌ្ឍន៍ប្រទេសជាតិបន្តទៅមុខទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post