header ads

Sponsor

ពិសី

ឈៀងរ៉ៃៈ ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសថៃ កំពុងញាប់ដៃញាប់ជើងទប់ទល់នឹងអាកាសធាតុ ដើម្បីធ្វើការរំដោះក្មេងៗទំាង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលនៅជាប់គាំងនៅក្នុងរូងភ្នំ ដោយសារទឹកជំនន់ នៅក្នុងប្រទេសថៃ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ។

ភ្លៀងធ្លាក់យ៉ាងខ្លាំង ត្រូវបានគេរំពឹងថា នឹងវាយប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃ និងអាចឲ្យកម្រិតនៃកម្ពស់ទឹកកើនឡើង ដែលគំរាមកំហែងដល់តំបន់ ដែលក្រុមពួកក្មេងៗនៅជ្រកក្នុងរូងភ្នំនោះ។

តំបន់នៃខេត្តឈៀងរ៉ៃ ពី២ទៅ៣ថ្ងៃកន្លងមកនេះ បានជួបនឹងអាកាសធាតុត្រជាក់ខ្លាំង។

ក្រុមអ្នកជួយសង្គ្រោះ ឥឡូវនេះកំពុងតែពិចារណា ធ្វើយ៉ាងម៉េចឲ្យបានល្អ ដើម្បីនាំយកក្មេងៗប្រកបដោយសុវត្ថិភាព។

លោក Narongsak Osotthanakorn អភិបាលខេត្តឈៀងរ៉ៃ បានថ្លែងថា យើងកំពុងតែទប់ទល់នឹងទឹកនាពេលនេះ មុនពេលយើងបានរកឃើញពួកគេ” 

គាត់បានថ្លែងថា ក្រុមទាហានជើងទឹកថៃ បានប៉ាន់ស្មានតាមដែលអាចធ្វើទៅបានក្នុងការបណ្តែតក្មេងៗចេញមកក្រៅតាមរយៈអាវពោងសុវត្ថិភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post