header ads

Sponsor

ពិសី

បាងកកៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប បានថ្លែងកាលពីថ្ងៃពុធថា គ្មាននណាម្នាក់ដឹងថាប៉ុន្មានថ្ងៃ ដែលអាចនាំយកក្មេងៗចេញពីរូងភ្នំ ដែលជាប់គាំងក្នុងទីនោះបាននោះទេ ដោយក្នុងនោះពោរពេញដោយទឹកជំនន់ហូរចូលរូងភ្នំ ដែលស្ថិតនៅភាគខាងជើង នៃប្រទេសថៃឡង់ដ៏ អាចនាំចេញប្រកបដោយសុវត្ថិភាព ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីយប់ថ្ងៃពុធ ។

ក្រុមជួយសង្គ្រោះបានត្រៀមឧបករណ៍ និងផែនទីដើម្បីធ្វើការជម្លៀសក្មេងៗ កីឡាបាល់ទាត់ទំាង១២នាក់ ដែលមានអាយុចន្លោះ១១ឆ្នាំ និង១៦ឆ្នាំ និងគ្រូងបង្វឹករបស់ពួកគេ ដែលមានអាយុ២៥ឆ្នាំ ចេញពីរូងភ្នំថាមលួង ឃុនណំា នងណុន នៅក្នុងស្រុក Mae Sai នៃខេត្តឈៀងរ៉ៃ ចម្ងាយប្រមាណ៨៦០គីឡូម៉ែត្រ ភាគខាងជើងក្រុងបាងកក ដែលជាកន្លែងពួកគេ បាននៅក្នុងនោះអស់ជាច្រើនថ្ងៃ ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា ។

ក្រុមអ្នកជំនាញរបស់អង់គ្លេស ដែលជាក្រុមមុជទឹក បានរកឃើញក្មេងៗនៅមានជីវិតរស់ និងមានសុវត្ថិភាព បន្ទាប់ពីពួកគេបានមុជទឹកចម្ងាយ៣គីឡូម៉ែត្រ ។ លោក Narongsak Osotthanakorn អភិបាលខេត្តឈៀងរ៉ៃ ថ្លែងឲ្យដឹង ។

ម្ល៉ោះហើយ ក្រុមអ្នកជួយសង្គ្រោះ មិនអាចព្យាករណ៍អំពីរយៈពេលវែងប៉ុន្មានទេ ដែលនឹងនាំយកក្មេងៗ ប្រកបដោយសុវត្ថិភាព ។ លោកអភិបាលខេត្ត បានថ្លែងថា ពួកគេ នឹងមិនធ្វើអ្វីដែលអាចឲ្យអ្នកត្រូវបានជួយសង្គ្រោះមានសុវត្ថិភាព ។

គាត់បានថ្លែងថា ទន្ទឹមនឹងការរង់ចាំសម្រាប់ក្រុមជួយបន្ទាប់ ។ ក្រុមមុជទឹករបស់យោធាជើងទឹកថៃ ធ្វើការបង្ហាត់ក្មេងៗ អំពីរបៀបមុជទឹកជាមួយនឹងការពាក់ម៉ាស់អុកស៊ីសែន នៅក្នុងការត្រៀមសម្រាប់ផែនការជម្លៀសខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post