header ads

Sponsor

ពិសី

ប្រធានបក្សខ្មែរក្រោក លោក វិល្លាម នៅតែបង្ហាញជំហរដដែល ពីដើមមកទល់ឥឡូវ ពីមុនបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងមកក្រោយបោះឆ្នោត គឺនៅតែមិនបោះបង់ជំហរមួយនេះឡើយ ដោយទាមទារយក «កោះត្រល់» កម្ពុជាត្រលប់មកវិញ ហើយនៅមុននេះបន្តិចលើកបានប្រាប់ថា លោកនឹងធ្វើ យុទ្ធនាការ « ស្នាមមេដៃមួយដេីម្បីកោះត្រល់ » ហើយនឹងចាប់ផ្ដេីមនៅថ្ងៃទី ៨ ខែ ៨ (សីហា) ឆ្នាំ ២០១៨ ខាងមុខនេះ ។

លោកបានបន្ថែមថា គណបក្សខ្មែរក្រោកហ៊ានធ្វេីហេីយ ប្ដេជ្ញាថាហេីយ ទាំងមិនដែលនិយាយមុន មិនដែលសន្យាមុន ចុះរឿងអ្វីអ្នកចូលរួមត្រូវខ្លាចនោះ ? បេីអ្នកធ្វេីមិនខ្លាចផង ហេីយបញ្ហានេះជាបញ្ហាយេីងទាំងអស់គ្នា កោះត្រល់ដែលមានទំហំប៉ុនប្រទេសសឹង្ហបូរី គឺជាទ្រព្យសម្បត្តិជាតិនិងជាទ្រព្យសម្បត្តិរួម សូមបងប្អូនចូលរួមទាំងអស់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ ប្រសិនជាកេីតមកមិនបានពង្រីកទឹកដីទេ សូមមេត្តាកុំអោបដៃឈរមេីលទឹកដីដែលបាត់បង់អោយសោះ កោះត្រល់ធំណាស់ ។

លោកក៍បានបញ្ជាក់បន្ថែមផងដែរថា ៖ ជនណាដែលវាយប្រហារ ឌឺដង បន្ទោសបង្អាប់ បន្ទុចបង្អាក់លេីកិច្ចការនេះ ជននោះស្មេីនឹងបំរេីបរទេសដោយប្រយោល ហេីយក្បត់មនសិការជាតិខ្លួនយ៉ាងច្បាស់

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post