header ads

Sponsor

ពិសី

ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍លើផ្លូវទឹករវាងកាណូត និង​កាណូតបុកគ្នា ក្នុងស្ទឹងព្រែកត្របែកឃុំកញ្ជរស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីម៉ោង៦និង៩នាទីយប់ថៃ្ងអាទិត្យ ២រោចខែទុតិយា​សាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាលឲ្យបុរសម្នាក់ធ្លាកចូលទឹកបាត់ឈឹង។

អ្នកបើកបរកាណូតទាំងសងខាង ទី១ឈ្មោះ មុត ផល្លី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង បាន​បុកជាមួយកាណូតរបស់ឈ្មោះ ខ្លូត ហួង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា បណ្តាលអោយឈ្មោះ ខ្លូត ហួង ធ្លាក់ទឹកស្ទឹងបាត់ខ្លួនរហូត លុះដល់ព្រឹកថៃ្ង​ចន្ទ ​៣រោច ខែទុតិសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ទើបប្រទះឃើញសពអណ្ដែតទឹក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post