header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិស្បែកខ្មៅមួយក្រុម បានប្រកែកឈ្លោះគ្នា ធ្វើឲ្យភ្ញាក់ផ្អើលដល់ប៉ូលិសប៉ុស្ដិ៍ទំនប់ទឹក និងក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយបុរសជនជាតិស្បែកខ្មៅ២នាក់ ត្រូវចាប់ឃាត់ខ្លួន ក្រោយពីពួកធ្វើការអុកឡុកបុរសជនជាតិស្បែកខ្មៅម្នាក់ ទៀតដល់ផ្ទះ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិស្បែកខ្មៅទាំង២នាក់នេះ ពួកគេជាជនជតិនេហ្ស៊េរីយ៉ា ដូចគ្នា ហើយក៏មិនទាន់ស្គាល់អត្តសញ្ញាណឡើយ។ ដោយមុនពេលកើតហេតុ បុរសជនជាតិស្បែកខ្មៅម្នាក់ ដែលពាក់អាវយឺតប៉ារ៉ា បានឡើងទៅកាន់ផ្ទះជួលរបស់បុរសជាជនជាតិស្បែកខ្មៅម្នាក់ទៀត ហើយបានធ្វើការអុកឡុក និងវាយដំបងទៅវាយលើជនរងគ្រោះ ទើបមានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសម្ថកិច្ច ចុះទៅធ្វើការចាប់ឃាត់ខ្លួន យកកាន់នគរបាលប៉ុស្តិ៍ទំនប់ទឹក ដើម្បីធ្វើការសួរនាំតែម្តង ។

បន្ទាប់ពីសមត្ថកិច្ចសាកសួរនាំហើយ ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចអគ្គនាយកដ្ឋានអនោ្ដប្រវេសន៍ បញ្ចូនខ្លួនទៅធ្វើការសាកសួរនាំបន្ថែម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post