header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ត្រូវបុរសជាឪពុកចុង ដែលមិនស្រួលខ្លួន និងប្រើកោសខ្យល់ឲ្យ ហើយធ្វើសកម្មភាពបង្ខំចាប់រំលោភសេពសន្ធវៈទាល់តែបានសម្រេច។ ជាលទ្ធផលត្រូវបែកធ្លាយរឿងដល់ស្ត្រីជាម្ដាយ ប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនភ្លាមៗ ក្រោយកើតហេតុមួយថ្ងៃ។

ហេតុការណ៍បុរសជាឪពុកចុង បង្ខំចាប់រំលោកភសេពសន្ធវៈលើកូនស្រីចុងរបស់ខ្លួននេះ បានកើតឡើងតាំងពីរសៀលថ្ងៃទី១២ ទើបតែរហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះគ្មានលេខមួយកន្លែង ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលឲ្យដឹងថា ក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ជាមួយម្ដាយ និងជនសង្ស័យជាឪពុកចុងឈ្មោះ ទុំ សេរីវី អាយុ៣១ឆ្នាំ មុខរបរខ្វៃជ្រូក។

មន្ត្រីនគរបាល ឲ្យដឹងទៀតថា បើតាមការរៀបរាប់ពីក្រុមគ្រួសារជនរងគ្រោះ នៅមុនពេលកើតហេតុ នារសៀលថ្ងៃ១២នេះ បុរសជាឪពុកចុងបានត្រឡប់មកពីមកពីខ្វៃជ្រូកវិញ ដោយមានអាការៈមិនស្រួលខ្លួន និងប្រើកូនស្រីចុងឲ្យកោសខ្យល់ នាងក៏ព្រមកោសខ្យល់ឲ្យ(កូនស្រីអាយុ១២ឆ្នាំ)។ ខណៈពេលដែលនាងកំពុងតែកោសខ្យល់ ស្រាប់តែបុរសជាឪពុកចុងនោះ មានចំណង់ផ្លូវភេទ និងបង្ខំចាប់រំលោភលើរូបរាងកាយនាង ទាល់តែបានសម្រេចតែម្ដង។

លុះដល់ថ្ងៃទី១៣ ក៏បែកធ្លាយរឿងដល់ស្ត្រីជាម្តាយ តាមរយៈកូនស្រីមានទឹកមុខស្រពោន និងការលួចបង្ហើបប្រាប់ ដើម្បីពិនិត្យព្យាបាលខ្លួន ទើបឈានដល់ការប្ដឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ជួយអន្តរាគមន៍ឃាត់ខ្លួនបុរសជាឪពុកចុង ទៅធ្វើការសាកសួរ និងបញ្ជូនបណ្ដោះអាសន្នទៅកាន់អធិការដ្ឋាននគរបានខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post