header ads

Sponsor

ពិសី

រតនគិរីៈ យុវតីម្នាក់ ត្រូវបានជនសង្ស័យមិនស្គាល់មុខធ្វើសកម្មភាពចាប់រំលោភសេពសន្ទវ: បន្ទាប់ពីយុវតីរងគ្រោះបានចេញពីសាលារៀនដើរទៅផ្ទះម្នាក់ឯងតាមផ្លូវស្ងាត់ ហើយត្រូវជនោះធ្វើសកម្មភាព។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ នៅត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិទុស្តិ៍ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

លោកវរសេនីយ៍ត្រី ជា សារិត អធិការរងស្រុកកូនមុំ ទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងថា យុវតីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនបានចេញពីសាលារៀនដើរទៅផ្ទះដល់ពាក់កណ្តាលផ្លូវ ពេលនោះមានម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ក្រហម មានដឹកកញ្ជេ១ ឆ្នាំង១ ពីក្រោយមានភិនភាគរាងធាត់ខ្មៅខ្ពស់ ជិះម៉ូតូទៅហួស រួចហើយជិះត្រឡប់មកវិញក៏ឈប់ម៉ូតូនៅក្បែរខ្លួន ហើយទាញដៃចូលក្នុងព្រៃចន្ទីសកម្មភាពវាយទៅលើនាងចំនួន១០ដៃសន្លប់តែម្តង។

លោកវរសេនីយ៍ត្រី ជា សារិត បន្តថា យុវតីរងគ្រោះឈ្មោះ ក.ដ.ក.ញ អាយុ១៣ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិឃុំកើតហេតុខាងលើ ក្រោយពីធ្វើសកម្មភាពរួចមកជនសង្ស័យបានគេចខ្លួនបាត់។

លោកបានបញ្ជាក់ទៀតថា យុវតីរងគ្រោះ ក្រោយពីសន្លប់ហើយបានដឹងខ្លួនទៅប្តឹងភូមិឃុំមេប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍នឹងចង្អុលបង្ហាញពីកន្លែងកើតហេតុ។

ក្នុងនោះដែរនគរបាលស្រុកកូនមុំបាននាំយុវតីរងគ្រោះទៅធ្វើកោសល្យវិច័យពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្ត មកទល់នឹងពេលនេះមិនទាន់ដឹងពីលទ្ធផលនៅឡើយទេ ដោយសាររង់ចាំមន្ទីរពេទ្យរាយការណ៍ជូនសមត្ថកិច្ចនៃស្រុកកូនមុំ។

យុវតីរងគ្រោះនឹងសង្ឃឹមថា សមត្ថកិច្ចជំនាញស្រុកកូនមុំតាមស្រាវជ្រាវរកមុខជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post