
ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២០និង៤០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា ដឹកនាំដោយផ្ទាល់ លោកឧត្តមសេនីយ៍ទោ សៀង ណុល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួល ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបង្ក្រាបករណីជួយដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ថានីយ៍បញ្ចូលហ្គាស ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ២នាក់ ។

ជនសង្ស័យឈ្មោះ វណ្ណ លីន ភេទស្រី ជនជាតិខ្មែរ អាយុ២៧ឆ្នាំ និងឈ្មោះ ម៉ៅ ស៊ីធាន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨៩ ។ ចាប់យកវត្ថុតាង៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ 1988.6g ។

បច្ចុប្បន្ន កម្លាំងជំនាញកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ។