ភ្នំពេញៈ បន្ទាប់ពីមាននគរបាលមួយចំនួនបានកេ្អងក្អាង និងតាំងខ្លួនជាចៅហ្វាយរបស់ប្រជាពលរដ្ឋខ្មែរនោះ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានអះអាងថា នគរបាល គឺជាអ្នកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងជាអ្នកបម្រើរបស់ពលរដ្ឋ មិនមែនជាចៅហ្វាយនាយ របស់ពលរដ្ឋឡើយ។
ការលើកឡើងរបស់ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ នៅក្នុងកិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធន៍ រវាងស្នងការដ្ឋាននគរបាល ខេត្ដកណ្ដាល-ពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ស្ពឺ-តាកែវ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នាស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល៕