header ads

Sponsor

ពិសី

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលស្នងការខេត្តតាកែវ បានសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង បានចុះអនុវត្តដិកាចំនួន២របស់តុលាការខេត្តតាកែវ ដោយបានចាប់ឃាត់ខ្លួនជនជាប់ចោទ២នាក់ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ដោយជនជាប់ចោទជាប់ពាក់ព័ន្ធនឹងករណីប្លន់សម្លាប់ ប្រព្រឹត្តកាលពីថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០១៨ នៅភូមិស្មន់មុន្នី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវកន្លងទៅ។

បើតាមលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា យោងតាម ដីកាបញ្ជាឲ្យចូលខ្លួនលេខ០៨៤និង០៨៥ ដ.បន.ចុះ ថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៨ របស់សាលាដំបូងខេត្តតាកែវកម្លាំងនគរបាលខេត្តបាត់ដំបង សហការកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តតាកែវ យើងស្រាវជ្រាវឃាត់ខ្លួនជនជាប់ចោទបាន២នាក់នៅវេលាម៉ោង៩:១៥នាទីព្រឹកថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៨នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង។

ស្នងការរងនគរបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា ជនជាប់ចោទដែលបាមចាប់ខ្លួនរួមមាន ៖

១.ឈ្មោះ ផាន់ បញ្ញារិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ នាំរស់នៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ

២.ឈ្មោះ ហុន ធីតា ភេទស្រី អាយុ១៧ឆ្នាំរស់នៅភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោសមធ្យោបាយផ្សេងៗ (ប្លន់សម្លាប់) ។

ក្រោយបានចុះអនុវត្តដិកាបានសម្រេចហើយកម្លាំងនគរបាលខេត្តបាត់ដំបងយើងបានបញ្ជូនជនល្មើសឲ្យទៅកម្លាំងនគរបាលខេត្តតាកែវ ដេីម្បីចាត់ការបន្តតាមនិតិវិធី ព្រោះហេតុការណ៍បានកើតឡើងនៅខេត្តតាកែវ។

សូមជម្រាបជូនថា ជនរងគ្រោះឈ្មោះ ណុប លឹមហេង ភេទប្រុស អាយុ១២ឆ្នាំរស់នៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post