header ads

Sponsor

ពិសី

ស្វាយរៀងៈ ជនសង្ស័យជាឃាតករ សម្លាប់ឪពុកបង្កើតរបស់ខ្លួន នៅខេត្តស្វាយរៀង ពេលនេះត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានហើយ កាលពីម៉ោងជាង១១យប់ នៅចំណុចភូមិ ព្រែកទាល់១  សង្កាត់ ស្ទឹងមាជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យបានបញ្ជូនខ្លួនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ទាំងយប់។ លុះដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ច បានអោយជនសង្ស័យនាំទៅចង្អុលបង្ហាញទីតាំងលាក់ទុកវត្ថុតាង (កាំបិតកកុក) ជាក់ស្តែងបានរកឃើញវត្ថុតាង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។សូមបញ្ជាក់ផងដែរថា៖កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨ ម៉ោងជាង៦ព្រលប់ នៅចំណុចភូមិព្រៃតាធឹក ឃុំគគីសោមស្រុកស្វាយទាប មានករណីឃាតកម្មមួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ផល ឆាយយ៉ា អាយុ ២៥ឆ្នាំ ត្រូវជាកូនរបស់ជនរងគ្រោះ បានយកកាំបិតកាប់ ទៅលើឈ្មោះ សុខ មន អាយុ៥៦ឆ្នាំ ត្រូវជាឪពុកបង្កើត បណ្តាលអោយដេកស្លាប់ក្នុងថ្លុកឈាម មូលហេតុ ខឹងឪពុកមកពីផឹកស្រាស្រវឹងជេរអ្នកនៅផ្ទះ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post