header ads

Sponsor

ពិសី

ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងជិត៦ ព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ត១គ្រឿងពណ៍ស ស្លាកលេខ1541 អត់ស្គាល់ម៉ាក បានបុកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៍ខ្មៅស្លាកលេខ បន្ទាយមានជ័យ1D-3489 បណ្តាលឲ្យ ជនរងគ្រោះជិះម៉ូតូបានស្លាប់ភ្លាមៗ នៅនឹងកន្លែង ស្ថិតនៅខាងជើងផ្សារត្រីចំងាយប្រហែល១០០ម៉ែត្រ ត្រង់ចំនុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ 

តាមសម្តីប្រពន្ធជនរងគ្រោះបានប្រាប់ថាជនរងគ្រោះឈ្មោះ ហេង អាយុ២០ឆ្នាំរស់នៅផ្ទះជួលមួយកន្លែង(អត់ស្គាល់)នៅខាងជើងផ្សារត្រី ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះបានជិះម៉ូតូទៅយកគាត់(ប្រពន្ធ)ដើម្បីទៅចូលរួមកង្ហែបក្សនៅព្រឹកថ្ងៃទី២៧នេះ។

លោកអនុសេនីយ៍ឯក សុិន ដូនី នគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា រថយន្តបង្ករបានគេចខ្លួនបាត់ស្រមោលក្រោយពេលបង្ករ ហេតុ ឯម៉ូតូជនរងគ្រោះបានយកទៅរក្សារទុកនៅអធិដ្ឋានក្រុងប៉ោយប៉ែត រងចាំដោះស្រាយតាមនីតិវិធី។ចំនែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយទៅគ្រួសារនៃសពដើម្បីរៀបចំតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post