header ads

Sponsor

ពិសី

កូរ៉េខាងជើងៈ កូរ៉េខាងជើង បានបញ្ជូនត្រឡប់មកវិញនូវធាតុទាហានអាមេរិក ដែលត្រូវបានសម្លាប់នៅក្នុងអំឡុងសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ ដែលនេះជាការផ្លាស់ប្តូរចុងក្រោយខាងការទូត ដោយប្រុងប្រយ័ត្នបំផុតរវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយឲ្យដឹងនៅមុននេះបន្តិចប៉ុណ្ណោះ។

សេតវិមាន បានបញ្ជាក់ថា យន្តហោះយោធារបស់អាមេរិកមួយគ្រឿង បានផ្ទុកធាតុទាហានអាមេរិក កំពុងធ្វើដំណើរពីកូរ៉េខាងជើងទៅកាន់មូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ការធ្វើមាតុភូមិនិវត្តន៍ធាតុយោធាអាមេរិកនេះ ត្រូវបានព្រមព្រៀងគ្នាឡើងនៅឯជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post