header ads

Sponsor

ពិសី

ភ្នំពេញៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីថ្លែងការណ៍សម្តែងការខកចិត្តចំពោះតំណាងរាស្ត្រអាមេរិកបានអនុម័តច្បាប់ប្រជាធិបតេយ្យឆ្នាំ២០១៨ កាលពេលថ្មី កន្លែងមកនេះ ។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ បានសម្តែងការខកចិត្តចំពោះសភាតំណាងរាស្រ្តអាមេរិក ដែលបានអនុម័តច្បាប់ «ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨» ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលកម្ពជា។

សេចក្តីថ្លែងការណ៍រដ្ឋសភា បានសរសេរថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែង នូវការខកចិត្តយ៉ាងខ្លាំង ដែលសភាតំណាងរាស្រ្ត អាមេរិកបានអនុម័ត "ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨" កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ នេះសបញ្ជាក់ពី "ទង្វើនៃការបំពាន" ដោយស្តង់ដា "អ្នកធំមិនចេះខុស" ហើយទង្វើនេះស្មើនឹងការប្រកាសនូវអរិយភាពប្រឆាំង នឹងរដ្ឋាភិបាលស្របច្បាប់នៃប្រទេសមួយ ដែលមិនអាចសះជាបាន។

រដ្ឋសភាកម្ពុជា បានបញ្ជាក់ថា « នយោបាយការបរ ទេសរបស់កម្ពុជាបានចាក់ឫស យ៉ាងជ្រៅ ទៅក្នុងគោលការណ៍សន្តិសហ វិជ្ជមាន ហើយយើងតែងតែស្វែងរកមិត្ត និងមិនចងសត្រូវជាមួយប្រទេសណាមួយនោះទេ។ ផ្ទុយទៅវិញ ដូចបណ្តារដ្ឋអធិបតេយ្យនានា ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរមិនងាករេក្នុងការការពារសន្តិភាព អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា ប្រឆាំងនឹងការបំពារបំពាន ឬការជ្រៀតជ្រែកពីសំណាក់ស្ថាប័នបរទេស ទោះបីជាក្រោមលេសណាមួយឬកាលៈទេសៈណាក៏ដោយ»

ថ្លែងការណ៍បន្តទៀតថា ច្បាប់នេះ គឺជាគម្រោងការមួយទៀត ដែលបានរៀបចំទុកជាមុនរបស់សភាអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីវាយប្រហារជាប្រព័ន្ធប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើងពីការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយដែល បានបដិសេធមិនដើរតាមភូមិសាស្ត្រ នយោបាយរបស់អាមេរិក។ ការវាយប្រហារនេះ មាន គោលដៅដាក់ទណ្ឌកម្មចំពោះរដ្ឋឯករាជ្យ ដែលមានឥរិយាបទមិនគោរពតាមការបញ្ជារបស់ពួកគេ ហើយបំផ្លាញនូវភាពជឿជាក់លើការបោះឆ្នោតជាសកលនៅកម្ពុជា ដែលនឹងរៀប ចំ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

សេចក្តីថ្លែងការណ៍រដ្ឋសភា បានអះអាងថា ការវាយប្រហារបានចាប់ផ្តើមឡើង នៅពេល ដែលរដ្ឋាភិបាលស្របច្បាប់កម្ពុជា បានចាត់វិធានការ ប្រឆាំងនឹងតួអង្គនយោបាយដែលមានទំនោរគាំទ្រ មិនប្រឆាំងនឹងការជ្រៀតជ្រែក និងស្តាប់តាមការបង្គាប់ បញ្ជារបស់ពួកគេ ទោះបីជាតួអង្គទាំងនោះបានធ្វើទង្វើខុសច្បាប់ និងមិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដើម្បីដណ្តើមអំណាចយ៉ាងណាក៏ដោយ។

ច្បាប់នេះបដិសេធទាំងស្រុងនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងដៃគូទ្វេភាគី ដែលឈរលើមូលដ្ឋានគ្រឹះនៃការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការមិនជ្រៀតជ្រែកគ្នា។ លើសពីនេះទៀត ខ្លឹមសារនៃច្បាប់នេះមាន ចរិក រំខានថែមទៀត នៅពេលដែលបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ បានក្លាយជាគោល ដៅនៃការដាក់ទណ្ឌកម្មរបស់រដ្ឋមួយទៀតដោយផ្អែកលើការចោទប្រកាន់ដែលគ្មានមូលដ្ឋានត្រឹមត្រូវ។នេះជាការបំពានយ៉ាងកម្រោលលើគោលការណ៍អន្តរជាតិស្តីពីអធិបតេយ្យភាព សមភា ព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋដទៃ។

សេចក្តីថ្លែងការណ៍រដ្ឋសភាគូសបញ្ជាក់ឆ្លើយប្រាប់អាមេរិកថា « ក្នុងនាមជាតំណាងរ ប ស់ប្រជាពលរដ្ឋ តំណាងរាស្ត្រអាមេរិកត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋខ្លួន ជាពិសេស ក្នុងការដោះស្រាយបញ្ហាចន្លោះប្រហោងនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្លួន។

ដើម្បីឆ្លុះបញ្ចាំងនូវស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទិ្ធមនុស្សរបស់អាមេរិកនាពេលបច្ចុប្បន្ន។ របាយការណ៍អំពីភាពក្រីក្របំផុត និងសិទ្ធិមនុស្សរបស់អ្នករាយការណ៍ពិសេសក្នុងបេសកកម្ម របស់លោកទៅកាន់សហរដ្ឋអាមេរិក" ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពី ខែឧសភា ឆ្នាំ២០១៨ ដែលសហរដ្ឋអាមេរិក បានដកខ្លួនពីក្រុមប្រឹក្សានេះ ដោ យគ្មានការអៀនខ្មាស បានសរសេរថា  - មូលដ្ឋានចម្បងនៃសង្គ មអាមេរិក គឺលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានបន្ទុចបង្អាក់បន្តិចម្តងៗ ដូចជាសិទ្ធិរបស់ បុគ្គលដើម្បីចូលរួមក្នុងសកម្ម ភា ព នយោបាយ ដែលត្រូវបានការពារដោយមាត្រា២៥ នៃកតិកា សញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និ ង សិទ្ធិនយោបាយ។ គោលការណ៍នៃប្រជាពលរដ្ឋម្នាក់ សម្លេងឆ្នោតមួយ គឺមានតែនៅ ក្នុ ងទ្រឹស្តីទេ ហើយគោលការណ៍នេះបានឃ្លាតឆ្ងាយ ពីស្ថានភាពពិតនៃការអនុវត្តជាក់ស្តែង។

នៅសហរដ្ឋអាមេរិក មានការដកហូតសិទ្ធិបោះឆ្នោតជាចំហរជាង៦លាននាក់ ដែលជាឧក្រិដ្ឋជន ឬអតីតឧក្រិដ្ឋជន ហើយភាគច្រើនលើសលុបជាពលរដ្ឋស្បែកខ្មៅ ពីព្រោះ ទ ង្វើ របស់ពួកគេទាំងនោះ ជារឿយៗត្រូវបានក្លាយជាកម្មវត្ថុនៃការដាក់ទោស.....។  បន្ទាប់មកមានការដកហូតសិទ្ធិបោះឆ្នោត ដែលរួមមាន ៖ ការរៀបចំតំបន់បោះឆ្នោត ដែលមានចេតនា ផ្តល់បុព្វសិទ្ធិដល់ក្រុមអ្នកបោះឆ្នោតពិសេសមួយចំនួន ការដាក់លក្ខខណ្ឌ តម្រូវក្លែងក្លាយ ឬមិនចាំបាច់លើអត្តសញ្ញាណរបស់អ្នកបោះឆ្នោត ការបំភាន់​ទីតាំង ការិយាល័យបោះឆ្នោត ការផ្លាស់ប្តូរទីតាំងការិយាល័យនៃនាយកដ្ឋានទទួលបន្ទុកចេញប័ណ្ណសម្គាល់អត្តសញ្ញាណដើម្បីធ្វើឲ្យលំបាក ដល់ក្រុមមួយចំនួន និងការបង្កើនឧបសគ្គ ក្នុងការបោះឆ្នោតជា ទូ ទៅជាពិសេសសម្រាប់ ពលរដ្ឋដែលមិនមានធនធាន។ លទ្ធផលពិតប្រាកដគឺថា ពលរដ្ឋដែលរស់នៅ ក្នុងភាពក្រីក្រ ជនជាតិភាគតិច និងក្រុមដែលមិនពេញចិត្តផ្សេងទៀត ត្រូវបានដកហូតសិទ្ធិក្នុងការបោះឆ្នោត។

រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា សហរដ្ឋអាមេរិកមានអត្រានៃអ្នកបោះឆ្នោតទាបបំផុតក្នុងចំណោមប្រទេសអភិវឌ្ឍ ដែលមានត្រឹមតែ៥៥,៧ភាគរយនៃចំនួនអ្នកមានសិទ្ធិ បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០១៦កន្លងមក.....។ អត្រានៃអ្នកទៅបោះឆ្នោតទាបនេះ អាចបកស្រាយបានថា លទ្ធផលនៃការបោះឆ្នោត គឺមិនមានឥទ្ធិពលអ្វីលើជីវភាពរបស់ពលរដ្ឋក្រីក្រនោះឡើយ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មី អំពីជំហរមិនងាករេចំពោះ ការប្តេជ្ញាចិត្ត បន្តដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ ហើយកម្ពុជានឹងរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកប ដោយលក្ខណៈសេរី តម្លាភាព សណ្តាប់ធ្នាប់ល្អ និងសន្តិភាព។

សភានៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់ មេត្តាប្រកាន់ជំហរ មិនលំអៀង ដោយចៀសវាងការធ្វើបុរេវិនិច្ឆ័យចំពោះគុណភាពសម្លេងឆ្នោតនិងការបោះឆ្នោត ដែលមានការប្រកួតប្រជែងតាមលក្ខណៈពហុបក្ស ហើយសូមឲ្យគាំទ្រកម្ពុជាបន្តដើរទៅតាមផ្លូវ ឆ្ពោះទៅកាន់ប្រជាធិបតេយ្យ សន្តិភាព នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយមិន មានការរារាំង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post