header ads

Sponsor

ពិសី

ពោធិ៍សាត់ៈ មន្រ្តីនគរបាលខេត្តពោធិ៍សាត់ ២នាក់ ដោយម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀត បានរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុក ហើយបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលឈឹងតែម្ដង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥៖១០នាទីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៧២-១៧៣ ស្ថិតនៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1C-3220 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុក ហើយរថយន្តបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្ដង។

ជនរងគ្រោះទី១ ឈ្មោះ ឡាយ សុខុម ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្រ្តីនគរបាល រស់នៅភូមិស្វាយលុង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ​។ ទី២អ្នករួមដំណើរឈ្មោះ ក្រុច សុធារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្រ្តីនគរបាល រស់នៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ រងរបួសធ្ងន់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post