header ads

Sponsor

ពិសី

សៀមរាប៖ នៅសៀម​​រាប-អង្គរ កាលពីរា​​​​​​​​ត្រីថ្ងៃទី៣០ ​​​​​​​​​​​​​​ខែមិថុនា​ ឆ្នាំ២០១៨ កន្លងទៅនេះ ជាការអបអរ​សាទរខួបអនុស្សា​​វរីយ៍លើកទី៦០ នៃ​​​​​​​​​​ទំនាក់ទំនងកា​​​​​​​​​ទូតរវាងកម្ពុ​​​​​​​​​​​​​​ជា-ចិន ប្រតិភូបេសកជន និងប្រតិបត្តិករទេសចរណ៍ចិន​​​​​​​​​រាប់ពាន់នាក់ ជាមួយរាជរដ្ឋាភិបាលកម្ពុ​​​​​​​​ជា ក្រោមអធិបតីភាព​​​​​​​​​លោក ថោង ខុន ​​​​​​​​​រដ្ឋមន្ត្រីក្រសួ​​​​​​​​ងទេសច​​​​​​​​​​​​​​​​រណ៍ និងជាតំណាងរបស់សម្តេចតេជោនាយ​​​​​​​​​ករដ្ឋមន្ត្រី ដែលរៀបចំឡើង​​​​​​​​​ដោយក្រសួង​​​​​​​​​ទេសចរណ៍​​​​​​​​​​​​​​​​​​​កម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងទេសច​​​​​​​​រណ៍ចិន ។

​លោករដ្ឋមន្ត្រី ថោង ខុន បា​​​​​​​​​នបញ្ជាក់ថា ក្នុងឱកាសព្រឹត្តកា​​​​​​​​​រណ៍ជាប្រវត្តិសាស្រ្ត​​​​​​​​​​នេះ គឺជាជំហា​​​​​​​​​​​​​​នមួយដ៏មានសារសំខាន់ ដែលមិនត្រឹមតែរួមចំណែកក្នុងការលើ​​​​​​​​​កកម្ពស់ទំនាក់ទំន​​​​​​​​​ងរវាងប្រ​​​​​​​​​ទេស និងប្រទេ​​​​​​​​​​​​​​​​​​ស និងរវាងប្រជាជនជាមួយប្រជាជនទាំងពីរឱ្យកាន់តែប្រ​​​​​​​​​​សើរឡើងប៉ុណ្ណោះ​​​​​​​​​ទេ ប៉ុន្តែថែម​​​​​​​​​ទាំងមាននាទី​​​​​​​​​ដ៏សំខាន់ក្នុង​​​​​​​​​​​​​​​​​​ការនាំសារសន្តិភាព មិត្តភាព​​​​​​​​​ ការអភិវឌ្ឍ និងកិ​​​​​​​​​​ច្ចសហប្រតិ​​​​​​​​បត្តិការឱ្យ​​​​​​​​​​កាន់តែប្រ​​​​​​​​​​​សើរឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងលោកបានបន្ថែមថា អ​​​​​​​​​នាគតនៃទេសចរណ៍ក​​​​​​​​​ម្ពុជា គឺមិនអាច​​​​​​​​​កាត់ផ្តាច់ចេញ​​​​​​​​​ពីការស្រូបទា​​​​​​​​​​​ញកំណើ​​​​​​​​​​​​​​​​​​​​​ននៃលំហូរទេសចរចិន និងអ្នកវិនិ​​​​​​​​​​​យោគចិនបា​​​​​​​​​នឡើយ ​​​​​​​​​ហើយកម្ពុជាគាំទ្រ​​​​​​​​​​ជានិច្ចនូវគោ​​​​​​​​​​​​​​​​​​​​​​លនយោបាយចិ​​​​​​​​​នមួយ និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុទ្ធសាស្រ្តខ្សែក្រវាត់មួ​​​​​​​​យវិថីមួយ ដែលជាក្របខណ្ឌនយោ​បាយឈ្នះ-ឈ្នះរប​ស់រដ្ឋាភិបាលចិន​​​​​​​​​ គ្របដណ្តប់​​​​​​​​​​​​​​លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហ​​​​​​​​​​ប្រតិបត្តិការផ្លូវសូ​​​​​​​​​ត្រសមុទ្រសត​​​​​​​​​វត្សទី២១ ។

ជាមួយគ្នានេះដែរ លោកក៍បានសង្កត់ធ្ងន់ថា បើតាមកា​​​​​​​​​រព្យាករណ៍របស់​​​​​​​​​អង្គការទេស​​​​​​​​​ចរណ៍ពិភព​​​​​​​​​​​លោក (UNWTO) បានគូស​​​​បញ្ជាក់​​​​​​​​​​​​​​​​​​​​​ថា នៅឆ្នាំ២០២០ ខាងមុខនេះ ចំនួនទេសច​​​​​​​​​​​រចិនធ្វើដំណើ​​​​​​​​​រចេញក្រៅប្រទេសខ្លួន មា​​​​​​​​​នប្រមាណ​​​​​​​​ ២០០លា​​​​​​​​​ននាក់ ​​​​​​​​​ឬអាចច្រើនជា​​​​​​​​ងនេះ ។

ហើយចំពោះការ​​​​​​​​​ចំ​​​​​​​​​ណាយវិញគឺប្រមាណ ៤២០ពា​​​​​ន់លានដុល្លា​​​​​​​​​​រ ដែលធ្វើឲ្យ​​​​​​​​បណ្តាប្រ​​​​​​​​​ទេសនានា នៅលើ​​​​​​​​​​ពិភពលោកនឹងត្រៀ​​​​​​​​​មខ្លួនក្នុ​​​​​​​​​​ងការទា​​​​​​​​​​ក់ទាញ​​​​​​​​​​​​​​​​​ និងទទួលស្វាគមន៍ទេសច​​​​​​​​​រចិន ដើម្បីជាចំណូលសម្រាប់ប្រទេសជាតិ។

នៅឆ្នាំ២០១​​​​​​​​​៨ នេះ កម្ពុជា​​​​​​​​​​នឹង​ទទួល​​​​​​​​​បាន​​​​​ទេសច​​​​​​​​​រអន្ត​​​​​​​​​​​​​​​​​​​រជាតិ​​​​​​​​​​ប្រ​​​​​​​​​​​​​​​​​​មាណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៦.​​​​​​​​​​​​២​​​​​​​​​​​​​​​​លាននាក់

នៅ​​​​​​​​​​ឆ្នាំ២០២០​​​​​​​​​​ ប្រមា​​ណ ​​​​​​​​​​​​៧លាន​​​​​​​នា​​​​​​​​​​​ក់

និង​​​​​​​​​នៅឆ្នាំ២០​​​​​​​​​​៣០ កម្ពុជា​​​​​​​​​​​នឹងទទួ​​​​​​​​​​​លបានទេ​​​​​​​​​​​​​​​សចរអន្តជាតិប្រមាណ ១៥លាននាក់ ដែលនាំមកនូវចំណូ​​​​​​​​​​លសរុបប្រមាណ ១​​​​​​​​​០,០០០លានដុ​​​​​​​​​​ល្លារ និងបង្កើ​​​​​​​​​​តនូវឱកាស​​​​​​​​​​ការងារប្រ​​​​​​​​​​​​​​​​​មាណ ២លាននាក់សម្រាប់ប្រជាជាតិ។

សូមជម្រាបជូនថា ឆ្នាំ២០១​៧ កន្លងមក កម្ពុជា​បានទទួល​​​​​​​​​ភ្ញៀវទេសចរអន្ត​​រ​​​​​​ជាតិចំនួន​​​​​​​​​​ ៥.៦លាន​​​​​​​​​​​​​​​​​​​​​​​​​​​​នាក់ កើនឡើង ១១.៨% ក្នុងនោះមានភ្ញៀវទេ​​​​​​​​​សចរចិនចំនួ​​​​​​​​​ន ១,២១០,​​​​​​​​​៧៨២នាក់ កើ​​​​​​​​​នឡើង ៤៥​​​​​​​.៩% ឈរ​​​​​​​​​​ក្នុងលំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដាប់ថ្នាក់​​​​​​​​​លេខ១ នៃទីផ្សារទេ​​​​​​​​​សចរណ៍សំខាន់​​​​​​​​ៗទាំង១០​​​​​​​​​​​​​​​​​​ និងបាននាំម​​​​​​​​​កនូវប្រាក់ចំ​​​​​​​​​ណូលប្រមាណ​​​​​​​​​​ ៣,៦៣៨​​​​​​​​​​លានដុ​​​​​​​​​​​​​​​​​​ល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួម​​​​​​​​​ចំណែក ១៣% ​​​​​​​​​នៃផលិតផ​​​​​​​​​លក្នុងស្រុ​​​​​​​​​​កសរុប (​​​​​​​​​​​​​​​​​GDP)។ សម្រាប់​​​​​​​​​រយៈពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤ខែដើមឆ្នាំ២០១៨ ក​​​​​​​​​​ម្ពុជាទទួលបាន​​​​​​​​​ភ្ញៀវទេសច​​​​​​​​​​រចិនចំនួ​​​​​​​​​ន ៦៤​​​​​​​​​​៧,៣៥២នាក់​​​​​​​​​ កើនឡើង ៧​​​​​​​​​៩.៤% នឹង​​​​​​​​​​​​​​​​​​​​​​​​បន្តឈរក្នុងលំដាប់ថ្នាក់លេ​​​​​​​​​​ខ១ នៃទីផ្សា​​​​​​​​​​រទេសចរណ៍​​​​​​​​សំខាន់ៗទាំ​​​​​​​​​​ង១០រប​​​​​​​​​​​​​​ស់កម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post