header ads

Sponsor

រិទ្ធី

សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឱ្យដឹងថាលោកឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត កូនប្រុសរបស់  សម្តេច ហ៊ុន​ សែន នឹងត្រូវដំឡើងឋានន្តរស័ក្តជានាយឧត្តមសេនីយ៍ផ្កាយមាស៤នៅពេល​ឆាប់ៗខាងមុខនេះ។ គម្រោង​​ដំឡើងឋានន្តរស័ក្តនេះបន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ទើប​ចូល​កាន់​មុខ​តំណែង​សំខាន់​​ៗ​ចំនួន​ពីរ​នៅ​ក្រសួង​ការពារជាតិ​​។

ការ​ប្រកាស​របស់​រដ្ឋមន្រ្តីការពារជាតិបានធ្វើឡើង​នៅចំពោះ​មុខ​ឧត្តមសេនីយ៍​គ្រាក់ៗ ក្នុង​ពិធី​ចូលកាន់តំណែងរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​នៃកង​យុទ្ធពលខេមរភូមិន្ទ ជំនួសនាយឧត្តមសេនីយ៍ ប៉ុល សារឿន និង លោក ហ៊ុន ម៉ាណែត ត្រូវបានជំនួស នាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ មាស សុភា ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តសម្រាប់ការបោះឆ្នោតនីតិកាលទី៦ខាងមុខនេះ។

ឯកឧត្តម ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានបញ្ជាក់ថាការ​តែងតាំងលោក ហ៊ុន ម៉ាណែត ឱ្យកាន់តួនាទី​សំខាន់ពីរទៀតនេះ គឺផ្អែកលើ​សមត្ថភាពដែលលោក​បានរៀន​នៅអាមេរិក គឺមិនមែនមកពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនទុកចិត្តលើមេទ័ព​ដទៃទៀតនោះទេ។

បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានប្រគល់តំណែងសំខាន់ៗបន្ថែមចំនួនពីរទៀត គឺជាមេបញ្ជាការស្តីទី នៃកងទ័ពជើងគោក ជំនួសនាយឧត្តមសេនីយ មាស សុភា ចំណែកតួនាទីថ្មីមួយទៀត ជានាយសេនាធិការចម្រុះស្តីទី នៃកងយោធពលខេមរភូមិន្ទ ជំនួសនាយឧត្តមសេនីយ គន់ គីម។

សូមរំលឹកថា មុននឹងចូលកាន់​តំណែងពីរនេះ លោក ហ៊ុន ម៉ាណែត ទើបត្រូវបាន​តែងតាំងជាអគ្គមេបញ្ជារង​នៃកង​យុទ្ធពលខេមរភូមិន្ទ។ ក្នុងតំណែងនេះលោក ហ៊ុន ម៉ាណែត អាចនឹងទទួលបានការដំឡើងឋានន្តរស័ក្តពីផ្កាយ៣ទៅជានាយឧត្តមសេនីយ៍ផ្កាយមាស៤ ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា ការ​ផ្លាស់​ប្តូរ​តូនាទីសំខាន់ៗ​ក្នុង​ជួរកង​ទ័ពកម្ពុជានៅពេលនេះ គឺដោយសារតែ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ​ជា​បេក្ខជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី​១ នៅ​ខេត្ត​ព្រះសីហនុ និងនាយឧត្តមសេនីយ៍ គន់ គីម ឈរ​នៅ​ខេត្ត​ឧត្តរមានជ័យ  និងនាយឧត្តមសេនីយ៍ មាស សុភា ឈរ​នៅ​ខេត្ត​ព្រះវិហារ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post