header ads

Sponsor

ពិសី

ភ្នំពេញៈ នៅស្នាក់ការកណ្តាលគណបក្សឆន្ទៈខ្មែរ ស្ថិតក្នុងដីឡូលេខ៧១ ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានបើកកិច្ចប្រជុំចង្អៀត ជាមួយសមាជិកសមាជិការគណបក្សឆន្ទៈខ្មែរ ប្រហែល៥០នាក់ ដឹកនាំដោយលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។ ដើម្បីរៀបចំខ្លួនចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ដែលប្រព្រឹទ្ធទៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ក្នុងកិច្ចប្រជុំចង្អៀតនោះដែរ គណបក្សឆន្ទៈខ្មែរ ក៏បានដាក់បង្ហាញពីគោលនយោបាយរបស់ខ្លួនចំនួន៥ចំណុច ៖

១. សម្រេចការផ្លាស់ប្តូរជាវិជ្ជមាន ៖ កែទម្រង់ស៊ីជម្រៅនីតិរដ្ឋ ច្បាប់ស្តីពីប្រព័ន្ធយុត្តិធម៌ និងច្បាប់ដែលរៀបចំអនុម័ត ដោយឯកបក្ស។ ប្រឆាំអំពើពុករលួយ បក្សពួកនិយម។

២. ជំរុញល្បឿនសេដ្ឋកិច្ច និងបម្រើជីវភាព ប្រជាពលរដ្ឋដោយសមធម៌។

៣. ប្រើដីសម្បទាន និងធនធានធម្មជាតិ អោយបានត្រឹមត្រូវ ដើម្បីការងារ និងអភិវឌ្ឍន៍ សម្រាប់ទាំងអស់គ្នា។

៤. ជូនប្រាក់ខែគោល មួយរយកៅសិប ដុល្លារ សម្រាប់កម្មករ និងតំឡើងប្រាក់ខែជូន មន្រ្តីរាជការ ពិសេសប្រាក់ខែគ្រូបង្រៀន និងគ្រូពេទ្យ មិនអោយឃ្លលាតគ្នាខ្លាំង រវាង រដ្ឋ និងឯកជន។

៥. វិមជ្ឈការទាំងការងារ និងថវិកាដល់ឃុំ សង្កាត់ ដើម្បីអភិវឌ្ឍន៍ និងសុវត្ថិភាព ឃុំ សង្កាត់ ប្រកបដោយប្រសិទ្ធភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post