header ads

Sponsor

ពិសី

បាត់ដំបងៈ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្លាំងនគរបាលរាជធានីភ្នំពេញ  ចុះស្រាវជ្រាវតាមចាប់ខ្លួន បានកាលពីម៉ោង១១៖២០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិបួនជួរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ស្នងការរងនគរបាលខេត្តបាត់ដំបងលោក​ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ាន រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសម្លាប់ប្រពន្ធកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនៅភូមិ/សង្កាត់ ដែលខ្លួនសង្ស័យរស់នៅ ហើយបានរត់ទៅ​លាក់ខ្លួននៅភូមិបួនជួរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង​ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល​ខេត្តបាត់ដំបង​ប្រគល់ឲ្យកម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post