header ads

Sponsor

ពិសី

ភ្នំពេញៈ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) បានថ្លែងថា LDP ចំណាយថវិកាជាង ៣លានដុល្លារ សម្រាប់ធ្វើការឃោសនាបោះឆ្នោត ដែលមានរយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី៧-២៧ ខែកក្កដា ឆ្នាំ២០១៨ ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីជំហររបស់គណបក្សចំពោះការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាលទី៦ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ លោក ខឹម វាសនា បញ្ជាក់ថា ថវិកាទាំងនេះ មិនមែនទុកនៅទីស្នាក់ការកណ្ដាលឡើយ គឺជាថវិកាសមាជិក LDP ដែលបានចូលរួម។

លោកមានប្រសាសន៍ថា សរុបមកគណបក្សរបស់យើងចំណាយមិចតិចជាង៣ ប្រហែលជា ៣លានជាង សម្រាប់យុទ្ធនាការ ឃោសនាដែលយើងបូកសរុបទាំងអស់ទៅ ពីព្រោះការហែធំនៅភ្នំពេញ ថ្ងៃដំបូងយើងអស់ប្រហែល ១លានកន្លះ ការហែធំនៅថ្ងៃមុន សៀមរាប២ម៉ឺននាក់ដែរ អស់៤០ម៉ឺន” 

ឆ្លៀតឱកាសនោះផងដែរ លោក ខឹម វាសនា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នៅតែយកជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាលទី៦នេះ ក៏ប៉ុន្តែរយៈពេល ៥ឆ្នាំក្រោយ មិនប្រាកដថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះនោះទេ អាចជាគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ក៏ថាបានដែរ។

ជាមួយគ្នានេះដែរ លោកបន្ថែមថា គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នឹងចូលរួមការបោះឆ្នោត ទោះបីគណបក្សបានទាមទារ ឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) គូសសញ្ញា យកសញ្ញាធិក ឬប្រហាក់ប្រហែលនៅ ក្នុងប្រអប់បួនជ្រុងទ្រវែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post