header ads

Sponsor

ពិសី

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទ កាលពីម៉ោង៨៖៣០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ638 ផ្លូវលេខ225 ក្រុមទី14  ភូមិ 4 សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធា​នីភ្នំពេញ ។

ជនសង្ស័យឈ្មោះ កែវ ឧតមវិសាល ហៅ ទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅ ភូមិស្វាយឃុំពោធិរិទ្ធីក្រៃ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកឃ្លឹច ពណ៌ក្រហម មានស្លាកលេខ តែមិនចាំ។

អ្នកឃើញហេតុការណ៍ បានប្រាប់សមត្ថកិច្ច ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក honda សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខចាំមិនច្បាស់ ខេត្តកំពង់ឆ្នាំង ជារបស់ជនសង្ស័យឈ្មោះ កែវ ឧត្ដមវិសាល បានជិះឌឹកគ្នាចេញមកហូបអីនៅមជ្ឈមណ្ឌលកោះពេជ្រ ដោយជនសង្ស័យឈ្មោះ អា លិ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជាអ្នកបើកម៉ូតូ នៅពេលជិះមកដល់ចំណុច កើតហេតុមុខផ្ទះលេខ 638 ផ្លូវលេខ225 ក្រុមទី 14 ភូមិ4 សង្កាត់ផ្សារដេប៉ូទី2 ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ដែលជនរងគ្រោះបានទុកនៅក្នុងឃ្លប់កម៉ូតូខាងមុខចំហៀងខាងឆ្វេងបានសម្រេច រួចបានជិះម៉ូតូគេចខ្លួន តែក៏បានទៅបុកជាមួយម៉ូតូអ្នកធ្វើដំណើរដួល រួចលើកម៉ូតូជិះគេចខ្លួនលើកទី២ តែត្រូវបានសន្តិសុខយាមនៅហាង សម្រស់លីលី ស្ទុះមកចាប់ទាញជនសង្ស័យឈ្មោះ កែវ ឧតមវិសាល ដែលអង្គុយក្រោយធ្លាក់ពីលើម៉ូតូ រីឯបក្ខពួកម្នាក់​ទៀត បើកម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ ចំណែកជនរងគ្រោះ ក្រោយពេលកើតហេតុរួច ក៏បានធ្វើដំណើរទៅបាត់ទៅដោយមិនបានមកដាក់ពាក្យប្ដឹងឡើង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ កែវ ឧត្តមវិសាល កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជាធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post