header ads

Sponsor

ពិសី

តាកែវៈ កម្មករធ្វើការនៅក្នុងរោងចក្រផលិតស្បែកជើង “ប៉ុនតឺស ហ៊្វូតវែរ” ស្ថិតនៅភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំ​កក់ ខេត្តតាកែវ ប្រមាណ២៧៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់។

យោងតាមរបាយការណ៍មន្ទីរការងារខេត្ត បានឲ្យដឹងថា ករណីកម្មករដួលសន្លប់ខាងលើ កើតឡើងកាលពី៧៖៤៥នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ ក្រោយកើតហេតុភ្លាមៗ កម្មករទាំងនោះ ត្រូវបានដឹកតាមរថយន្ត​បញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

ជុំវិញការដួលសន្លប់កម្មករក្នុង​រោងចក្រខាងលើនេះ របាយការណ៍មន្ទីរការងារខេត្ត មិនទាន់អាច​បញ្ជាក់ពីមូលហេតុនៅឡើយទេ ខណៈខាងមន្ទីរពេទ្យរង់ចាំស្រាវជ្រាវនៅពេលក្រោយ ហើយនឹងជម្រាបជូនបន្ថែម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post