header ads

Sponsor

ពិសី

ថៃៈ យុទ្ធនាការនៃការជម្លៀសក្រុមក្មេងៗជនជាតិថៃចំនួន១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេចេញពីរូងភ្នំថាមលួង ដែលត្រូវទឹកជន់លិចនៅភាគខាងជើងប្រទេសថៃ បានចូលដល់ទីលានជាលើកទី២របស់ខ្លួននៅថ្ងៃចន្ទ ទី៩ ខែកក្កដានេះ បន្ទាប់ពីសម្រាកមួយយប់ដើម្បីធ្វើការបញ្ចូលអុកស៊ីសែនក្នុងធុង។ សារព័ត៌មាន CNA បានផ្សាយព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះ ។

កាលពីថ្ងៃអាទិត្យ អាជ្ញាធរបបានប្រកាសថា បេសកកម្មរបស់ពួកគេ “ទទួលបានជោគជ័យច្រើនជាងការរំពឹងទុក” ដោយក្មេងៗចំនួន៤នាក់ ក្នុងចំណោម១២នាក់ ដែលនៅជាប់គាំង ដែលបង្កភាពឈឺចាប់ និងបានគាំទ្រពីក្រុមអ្នកជួយសង្គ្រោះក្នុងស្រុក និងបរទេស។

ក្មេងប្រុសចំនួន៨នាក់ទៀត់ និងគ្រូបង្វឹកអាយុ២៥ឆ្នាំរបស់ពួកគេ គឺស្ថិតនៅក្នុងរូងភ្នំដដែលនេះ ដែលពួកគេបាននៅជាប់ក្នុងនោះតាំងពីថ្ងៃទី២៣ ខែមិថុនា។

នៅម៉ោង១០និង៤០នាទីព្រឹកៈ ទន្ទឹមនឹងនេះដែរ អ្នកលេងអ៊ីនធើរណេតកំពុងតែធ្វើ់ការចែករំលែកស្នាដៃសិល្បៈ ដើម្បីលើកទឹកចិត្តដល់ Wild Boar និងក្រុមជួយសង្គ្រោះ។

នៅម៉ោង១០និង២០នាទីព្រឹកៈ មេឃមានភាពស្រអាប់នៅក្នុងរូងភ្នំនេះ គឺជាការចង់រំលឹកអំពីព្យុះផ្គររន្ទះដែលអាចធ្វើឲ្យមានភាពស្មុគស្មាញដល់ការខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ភ្លៀងបានធ្លាក់យប់មិញផងដែរ។ ប្រធានក្រុមបេសកកម្មជួយសង្គ្រោះបាននិយាយថា រំពឹងថា នឹងបំពេញបន្ថែមនូវបំពង់អុកស៊ីសែន ដើម្បីយកទៅកន្លែងណាមួយចន្លោះពី១០ទៅ២០ម៉ោង ដូច្នេះ វាជាការប្រឈមសម្រាប់អ្នកគ្រប់គ្នា នៅក្នុងព្រឹត្តិការណ៍នៅរូងភ្នំ ថាមលួង។ អ្វីដែលផ្តល់កម្លាំងចិត្តពីមនុស្សគ្រប់គ្នា គឺបង្ហាញពីរូបភាពដំបូង់នៃប្រតិបត្តិការជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ។

ក្មេងប្រុស៤នាក់ដែល់បាននំាចេញ់ដោយអ្នកមុជទឹកដែលមានគ្នារហូតដល់៩០នាក់ គឺថៃ និងនៅទូទាំងពិភពលោក ឥឡូវកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។

ខាងក្រោមនេះជាសេចក្តីសង្ខេបនៃបញ្ហាប្រឈមដែលអ្នកជួយសង្គ្រោះប្រឈមមុខ: ក្មេងប្រុសនិងគ្រូបង្វឹករបស់ពួកគេនឹងត្រូវធ្វើដំណើរតាមផ្លូវតូចចង្អៀតនិងទឹកដែលស្ទះដោយភក់ដែលមើលឃើញស្ទើរតែសូន្យដើម្បីគេចចេញពីរូងភ្នំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post