header ads

Sponsor

ពិសី

រតនគិរីៈ រថយន្តបាឡែនមួយគ្រឿងដឹកឈើប្រណីតលោតឆត្រ ត្រូវបានកម្លាំងមេព្រៃចុះបង្ក្រាប នឹងរឹបអូសទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខណៈដែលរថយន្តមួយគ្រឿងនេះ បានធ្វើចរាចរចេញពីស្រុកកូនមុំ ឆ្ពោះចូលក្រុងបានលុង តាមបណ្តោយផ្លូវជាតិលេខ៧៨។

ការចុះបង្ក្រាបរថយន្តបាឡែនដឹកឈើខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០នឹង១០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរវង្វង់មូលយាយទូលចេក ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង។

លោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុង បានឲ្យដឹងថា មុនឈានទៅធ្វើការចុះបង្ក្រាបរថយន្តមួយគ្រឿងនេះ ដោយទទួលបានសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានថា មានរថយន្តបាឡែន ពណ៌ស ពាក់ស្លាកលេខខាងមុខភ្នំពេញ 2B.3594 ទើបកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បង្ក្រាបភ្លាមៗតែម្តង។

លោក បន្តថា ជំនាញបានសហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត កម្លាំងប៉េអឹមខេត្ត នឹងកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត។

ក្រោយពីការចុះបង្ក្រាបរថយន្តដឹកឈើនេះដែរ អ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែង។

ឈើទាំងនោះជាប្រភេទឈើកកោះ នឹងគគីរ មានមុខកាត់០.៣០សង់ទីម៉ែត្រ ប្រវែង៣ ម៉ែត្រ ចំនួន៩សន្លឹក សមត្ថកិច្ចជំនាញមិនទាន់ធ្វើការវាស់វែងនៅឡើយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post