header ads

Sponsor

រិទ្ធី

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំមិនឱ្យអង្គភាពណាមួយ ប្រើប្រាស់រថយន្តស្លាកលេ ខ.ម (ខេមរភូមិន្ទ) សម្លៀកបំពាក់ និងសម្ភារយោធា ដើម្បីចូលរួមបម្រើឱ្យយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយឡើយ។

សម្ដេច ទៀ បាញ់ បានប្រសាសន៍បែបនេះ ធ្ចើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នេះ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា វិធានការ គឺអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត របស់ព្រះរាជាណាចក្រកម្ពុជា។

ការប្រកាសបែបនេះស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០១៨។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post