header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់បានទូរស័ព្ទ ទៅប្រពន្ធ២ដង ដោយលើកទី១ សុំលុយពីប្រពន្ធ ចំនួន២០០ដុល្លារ ២ម៉ោងក្រោយមក ក៏ទូរស័ព្ទទៅប្រាប់ប្រពន្ធម្តងទៀតថា បងតិចទៀតនឹងសម្លាប់ខ្លួនហើយ តែប្រពន្ធមិនជឿ។ ហេតុការណ៍ធ្វើអត្តឃាតនេះ ត្រូវបានភ្ញាក់ផ្អើលដល់អ្នកជិតខាង កាលពីម៉ោងជាង៣ទាបភ្លឺ ឈានចូលថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលគ្មានលេខជាន់ទី៥ តាមបណ្តោយផ្លូវ១៥ កែងផ្លូវ១៣៦ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

បុរសដែលធ្វើអត្តឃាតមាន ឈ្មោះ ទូច ចំរើន ហៅក្រៅ ឈ្មោះ នុយ អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ជាន់ទី៥ មានស្រុកកំណើតនៅខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ មុនពេលកើតហេតុម៉ោងប្រហែលជាកើតហេតុខាងលើមានគេតេមករាយការណ៍ប្រាប់ថា មានករណីគេធ្វើអត្តឃាត សម្លាប់ខ្លួននៅបន្ទប់ជួលគ្មានលេខ ជាន់ទី៥ សង្កាត់ផ្សារកណ្តាល១ លុះពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុក៏បានឃើញជនរងគ្រោះស្លាប់ពិតមែន។

ប្រភពព័ត៌មានពីប្រពន្ធ សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា៖ មុនពេលដែលកើតហេតុ ប្តីរបស់គាត់ម៉ោងប្រហែលជា៨យប់ថ្ងៃទី២ ខែកក្តដា ឆ្នាំ២០១៨ បានតេមកសុំលុយគាត់ ២០០ដុល្លារ ម្តងហើយ លុះពេល ម៉ោង១០យប់ថ្ងៃដដែល ក៏តេមកមួយសារទៀតថា បងតិចទៀតនឹងសម្លាប់ខ្លួនហើយ ប្រពន្ធគាត់មិនជឿស្មានថានិយាយលេង លុះពេលដែលដល់ម៉ោងប្រហែលកើតហេតុខាងលើ អ្នកជាប់បន្ទប់ជួលបានលឺសំលេងទូរស័ព្ទដៃ រហូតប៉ុន្តែមិនមានអ្នកលើកទូរស័ព្ទដៃសោះ ភ្លាមៗនោះដែលក៏ដើរទៅមើល ក៏ឃើញបន្ទប់របស់ជនរងគ្រោះមិនមានចាក់សោរនោះទេ ហើយអ្នករស់នៅជិតខាងអើតមើល ឃើញជនរងគ្រោះធ្វើអត្តឃាតស្លាប់បាត់ទៅហើយ រួចក៏ទូរស័ព្ទ ប្រាប់បងប្អូននឹងម្ចាស់ផ្ទះអោយមកមើល។

ក្រោយពេលកើតហេតុសមត្ថកិច្ចពិនិត្យកោសល្យវិច្ច័យរួចក៏ប្រគល់ទៅអោយសាច់ញ្ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតនៅខេត្តព្រៃវែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post