header ads

Sponsor

ពិសី

ភ្នំពេញៈ ផ្ទះ​ប្រជាពលរដ្ឋជាង១០០ខ្នង​ ស្ថិតនៅជាប់មាត់ស្ទឹងព្រែកត្នោត ក្នុងសង្កាត់ចំនួន៧ របស់ខណ្ឌដង្កោ រាជធានាភ្នំពេញ ត្រូវបានទទួលរងនូវការលិចលង់ ដោយសារទឹកជំនន់ទឹកភ្លៀង ព្រោះទឹកស្ទឹងឡើងខ្លាំង គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ។

តាមមន្រ្តីនគរបាលខណ្ឌដង្កោបានថ្លែងថា ទឹកស្ទឹងបានជន់ឡើងយ៉ាងគំហុករយៈពេល៤ថ្ងៃជាប់ៗគ្នា ពោលគឺ​ចាប់តាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨មកម្ល៉េះ ដោយសារតែភ្លៀងធ្លាក់រាល់ថ្ងៃ ជាពិសេសភ្លៀងធ្លាក់ខ្លាំង និងជន់លិចតំបន់មួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យ​ទឹកកាន់តែឡើងខ្លាំង ហើយទឹកនោះបានហូរធ្លាក់តាមស្ទឹងជាបន្តបន្ទាប់មកខាងក្រោម ទើបបណ្ដាលឲ្យជន់លិចភូមិឋានប្រជាពលរដ្ឋ ដែលនៅជាប់មាត់ស្ទឹងក្នុងខណ្ឌដង្កោបែបនេះ។

មន្រ្តីនគរបាល បន្តថា គិតរហូតមកដល់ត្រឹមម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២០ កក្កដា ឆ្នាំ២០១៨នេះទឹកបានឡើងជន់លិចចំនួន១៩ភូមិ ស្ថិតក្នុងសង្កាត់ចំនួន៧ របស់ខណ្ឌដង្កោ ស្មើនឹងចំនួន១៩៦គ្រួសារនិងខ្នងផ្ទះ ដោយក្នុងនោះមានដូចជា ៖

១. សង្កាត់ព្រៃស ទឹកជន់លិចចំនួន២ភូមិ ស្មើរនិង៣៤គ្រួសារ ។

២. សង្កាត់ទៀន ទឹកជន់លិចចំនួន២ភូមិ ស្មើរនិងចំនួន១៧គ្រួសារ ។

៣. សង្កាត់គងនយ ទឹកជន់លិចចំនួន២ភូមិ ស្មើរនិងចំនួន ៥៨គ្រួសារ។

៤. សង្កាត់ស្ពានថ្ម ទឹកជន់លិចចំនួន៤ភូមិ ស្មើរនិង២២គ្រួសារ ។

៥. សង្កាត់ជើងឯក ទឹកជន់លិចចំនួន២ភូមិ ស្មើរនិងចំនួន១៧គ្រួសារ ។

៦. សង្កាត់សាក់សំពៅ ទឹកជន់លិចចំនួន៦ភូមិ ស្មើរនិង២៦គ្រួសារ ។

៧. សង្កាត់ដង្កោ ទឹកជន់លិចចំនួន១ភូមិ ស្មើរនិងចំនួន២២គ្រួសារ ។

ជាមួយគ្នា​នេះ កម្លាំងអាជ្ញាធរខណ្ឌ និងសង្កាត់សាក់សំពៅ រួមជាមួយប្រជាពលរដ្ឋបានកំពុងនាំគ្នា ច្រកដីដាក់ក្នុងបាវ ដើម្បីទប់ផ្លូវដែលត្រូវទឹកហូរបុកដាច់ និងហូរច្រោះក្លាយជារូងនាគនោះ នៅត្រង់ចំណុចជិតសាលាសង្កាត់សាក់សំពៅផងដែរ។ ទោះជាយ៉ាងណាមិនមានមនុស្សណាម្នាក់ត្រូវស្លាប់នៅក្នុងគ្រោះទឹកជំនន់ខាងលើនេះនៅឡើយទេ ហើយម្ចាស់ផ្ទះនិងសមាជិកគ្រួសារដែលត្រូវទឹកលិចកំពុងត្រូវបានអាជ្ញាធរខណ្ឌដង្កោរជម្លៀសចេញរកទីទួលសុវត្ថិភាពអស់ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post