header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់គួរឲ្យអាណោចអាធ័ម បន្ទាប់ពីរថយន្តយីឌុបមួយគ្រឿង បើកគៀរ ហើយកិន រួចបើករត់បានប្រមាណ១០០ម៉ែត្រ មុនពេលប្រជាពលរដ្ឋដេញចាប់បានទាំងរថយន្ត និងអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ច។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនាវេលាម៉ោង៨៖៤០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររកត្រី មានស្រុកកំណើតនៅភូមិកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល​ ស្លាប់ដោយសាររថយន្តកិនចំទ្រូងអូសប្រហែល១០០ម៉ែត្រ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យភ្នាក់ងារសារព័ត៌មាន ខេម ប៉ុស្តិ៍ ដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តយីឌុបម៉ាក ហ្វុយស៊ូ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1898 បើកដោយបុរសម្នាក់ ពីកើតទៅលិចក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានគៀរម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-9956 បើកដោយបុរសម្នាក់ កំពុងបើកស្របគ្នានៅខាងមុខ បណ្ដាលឲ្យដួលខ្ទាតមនុស្សចូលក្រោមរថយន្តហើយ តែរថយន្តមិនឈប់នោះទេ បែរជាព្យាយាមបើករត់បានប្រមាណ១០០ម៉ែត្រ ទើបត្រូវប្រជាពរដ្ឋធ្វើដំណើរឃើញហេតុការណ៍ប្រដេញពីក្រោយឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ប្រគល់ឲ្យសមត្ថិច្ចប៉ុស្តិ៍ចោមចៅ២។

ក្រោយកើតហេតុ សមត្ថិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើតហេតុ ទំនាក់ទំនងទៅជំនាញមកវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post