header ads

Sponsor

ពិសី

បាល់ទាត់ៈ កាសែតអង់គ្លេស Daily Mail  បានរាយការណ៍ថា Cristiano Ronaldo បានទុកលុយធីប(លុយទឹកតែ)រហូតដល់ទៅ២៣.២០០ដុល្លារ នៅឯសណ្ឋាគារក្រិក អំឡុងវិស្សមកាលនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក។

តារាបាល់ទាត់ម្នាក់នេះ បានបង្ហោះរូបគាត់ និងគ្រួសារតាម Instagram កាលពីថ្ងៃសុក្រសប្តាហ៍មុន ភ្លាមៗក្រោយការហាលអាវរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់នៅ World Cup។

ប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករ Ronaldo ចាប់អារម្មណ៍ខ្លាំងណាស់នឹងសេវាកម្មល្អរបស់អ្នកបម្រើនៅឯរមណីយដ្ឋាន Costa Navarino របស់ប្រទេសក្រិក ដោយលោកបានអះអាងថា លោកមិនអាចចាកចេញទៅ ដោយគ្មានរង្វាន់សម្រាប់ពួកគេនោះឡើយ។

កីឡាករវ័យ៣៣ឆ្នាំម្នាក់នេះ បានស្នើសុំផងដែរ ឲ្យលុយធីបទាំងនេះ ចែកចាយដល់បុគ្គលិកផ្សេងទៀតនៅក្នុងសណ្ឋាគារផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post