header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពូលតារាចម្រៀងទាំងពីរដួង ដែលល្បីលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា លោកព្រាប សុវត្ថិ ស្ថិតក្នុងផលិតកម្ម រស្មីហង្ស និងកញ្ញាមាស សុខសោភា ស្ថិតក្នុងផលិតកម្ម ថោន បានចប់ដៃគ្នាបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា “ភ័ព្វសំណាង” នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយ។ ដោយសារតែស្ថិតក្នុងផលិតកម្មផ្សេងគ្នា កំពូលតារាចម្រៀងទាំងពីរដួង កម្របានធ្វើការបកស្រាយចម្រៀងរួមគ្នាណាស់ មិនថាតាមស្ថានីយ៍ទូរទស្សន៍ ឬក៏កម្មវិធីខនសឺតធំៗនានាក៏ដោយ លើកលែងតែកម្មវិធីប្រពៃណី បុណ្យជាតិធំៗ ទើបបានឃើញអ្នកទាំងពីរសម្តែងជុំគ្នា។

អ្នកទាំងពីរបានលើកយកបទមរតកដើមមួយបទ មកច្រៀងរួមគ្នា លើឆាកតន្រ្តីអាពាហ៍ពិពាហ៍ ដោយមានការសំណូពរពីកូនកំលោះក្រមុំ ដែលទឹកដមរបស់កំពូលតារាចម្រៀងទាំងពីរពិតជាពិរោះ និងអន្លង់អន្លោច តាមរយៈការបកស្រាយផ្ទាល់ ដែលមិនចាញ់ពេលឡើងសម្ដែងលើឆាក ឬថតដាក់ឌីស លក់លើទីផ្សារឡើយ។

ចង់ដឹងពីរោះកម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post