header ads

Sponsor

ពិសី

នៅយប់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៨ ជាដំណឹងមួយដ៏រំភើប និងគួរឲ្យភ្ញាក់ផ្អើលមែនទែន ក្រោយទទួលបានដំណឹង ក្មេង​ប្រុស​ថៃ​ចំនួន ១២នាក់ រួម​ទាំង​គ្រូ​បង្វឹក​បាល់​ទាត់​ម្នាក់ដែលត្រូវបាត់ខ្លួននៅក្នុងរូងភ្នំជាងមួយសប្តាហ៍កន្លងមកនេះ ត្រូវ​បាន​គេ​រក​ឃើញ នៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង ខេត្ត​ឈៀង​រ៉ាយ ប្រទេស​ថៃ ដោយលោក Rick Stanton និង John Volanthen ដែលជាអ្នក​ជ្រមុជ​ទឹក​ជនជាតិ​អង់គ្លេស ។

ទាក់ទងនឹងមូលហេតុដែលក្មេងៗ ទាំងនេះអាចនៅមានជីវិត បានរហូតមកដល់ ០៩ ថ្ងៃនេះ ដោយគ្មានអ្វីញ៉ាំសោះ  ហើយបើក្មេងៗមានជីវិតរស់ ហេតុអីពួកគេមិនស្រែកឲ្យគេជួយ ឬចេញមកក្រៅខ្លួនឯង? ចម្ងល់មហាជននូវបញ្ហាទាំងនេះត្រូវបាន លោក មាស ឬទ្ធី បានចេញមុខបកស្រាយ ថា នៅពេលដែលពួកគេចូលរូងភ្នំដំបូង គឺពួកគេបានធ្វើពិធី ខួបកំណើត ចឹងហើយទើបពួកគេមាននំខេក និងទឹកក្រូចមួយចំនួន សម្រាប់ញ៉ាំជាបណ្តោះអាសន្ន។

ហើយចំពោះការដែលធ្វើឲ្យក្មេងៗទាំងនោះ កាន់តែចូលជ្រៅទៅ ជ្រៅទៅនោះ ក៍ដោយសារតែ ទឹកកាន់តែកើនឡើងៗ ហើយក្នុងរូងភ្នំទៀតសោតគឺមានសភាពងងឹត ទើបពួកគេមិនអាចចេញមកវិញបាន យ៉ាងណារហូតមកដល់ពេលនេះ ពួកគាត់នៅមិនទាន់បានចេញមកវិញនៅឡើយ។

សូមស្ដាប់ការបកស្រាយខាងក្រោម ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post