header ads

Sponsor

រិទ្ធី

គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាខែកក្កដា ខាងមុខ។ ស្របពេលដែលការបោះឆ្នោតខិតជិតដល់ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបេក្ខជននាយករដ្ឋមន្ត្រី តែងតែឃោសនាជាបន្តបន្ទាប់។

ជាក់ស្តែងនៅព្រឹកនេះ សម្តេចតេជោ បានសរសេរក្នុងហ្វេសប៊ុកថា៖  គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នាំលាភ នាំជ័យ នាំសិរីសួស្តីដល់កម្ពុជា។ យើងទាំងអស់គ្នាមានមោទនភាពក្រៃលែងចំពោះការរីកចម្រើនរបស់ប្រទេសជាតិសព្វថ្ងៃ។

សម្តេចនាយករដ្ឋមន្ត្រីរំលឹកថា៖ ប្រសិនបើគិតពីភាពខ្ទេចខ្ទាំដោយសារសង្រ្គាមស៊ីវិល និងរបបវិនាសកម្មប្រល័យពូជសាសន៍ប៉ុល ពត កន្លងមកនេះ គឺយើងមិននឹកស្មានថាកម្ពុជាបានឈនមកដល់ដំណាក់កាលនេះឡើយ។ ព្រោះពេលនេះកម្ពុជាមានអ្វីៗគ្រប់យ៉ាងជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំ ហើយបានងើបឈរស្មើមុខស្មើមាត់ជាមួយប្រទេសលើពិភពលោក។

សម្តេចបន្តទៀតថា៖ យើងមិនឈប់នៅត្រឹមនេះទេ គឺយើងបន្តពួតដៃគ្នាអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ និងកាន់តែរីកចម្រើន ហើយខ្ញុំនឹងនៅរួមសុខរួមទុក្ខជាមួយបងប្អូនជាច្រើនឆ្នាំទៀត។ យើងដើរទៅមុខទាំងអស់គ្នា ដោយមិនអោយកម្ពុជាវិលទៅរកសង្រ្គាមនិងវិនាសកម្មសារជាថ្មីបានឡើយ។

ចុងក្រោយ សម្តេចតេជោ បានអំពាវនាវឱ្យបងប្អូនជនរួមជាតិបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែលឈរលេខរៀងទី ២០ ដើម្បីកម្ពុជាយើងឈ្នះទាំងអស់គ្នា កម្ពុជាកាន់តែរីកចម្រើនរុងរឿងទៅមុខ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post