header ads

Sponsor

រិទ្ធី

លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិដែលកំពុងនិរទ្ទេសរស់នៅក្រៅប្រទេស បានប្រាប់ឱ្យដឹងថា លោកនឹងចេញសេចក្តីថ្លែងការណ៍តាមរយៈការផ្សាយផ្ទាល់ក្នុងគេហទំព័រហ្វេសប៊ុករបស់លោក វេលាម៉ោង៧:០០ ម៉ោងយប់នេះ នៅប្រទេសកម្ពុជា។

យោងតាសំណេរជា២ភាសា (ខ្មែរនិងអង់គ្លេស) នៅក្នុងហ្វេសប៊ុកនៅថ្ងៃនេះបានឱ្យដឹងថា៖ ផ្សាយផ្ទាល់ល្ងាចនេះ សេចក្តីថ្លែងការណ៍ លោក សម រង្ស៊ី ស្តីពីស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ច នៅប្រទេសកម្ពុជា។

ល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នេះ នៅម៉ោង ៧:០០ គត់ (ម៉ោងប្រទេសកម្ពុជា) លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិនឹងធ្វើសេចក្តីថ្លែងការណ៍ផ្ទាល់ ទៅកាន់ប្រជារាស្ត្រខ្មែរ ស្តីអំពីវិធានការដែលសហគមន៍អន្តរជាតិ នឹងចាប់ផ្តើមអនុវត្ត បន្តិចទៀតនេះ ចំពោះប្រទេសកម្ពុជា ដើម្បីបង្ខំឱ្យលោក ហ៊ុន សែន វិលត្រឡប់មកដើរតាមផ្លូវប្រជាធិបតេយ្យវិញ បន្ទាប់ពីគាត់បានសម្លាប់លទ្ធិប្រជាធិបតេយ្យ ដោយរំលាយគណបក្សសង្គ្រោះជាតិ ហើយបំបាត់សម្លេងសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ ព្រមទាំងប៉ុនប៉ងរៀបចំការបោះឆ្នោតក្លែងក្លាយ។

គួរបញ្ជាក់ថា លោក សម រង្ស៊ី ធ្លាប់បានធ្វើយុទ្ធនាការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរធ្វើពហិការកុំទៅបោះឆ្នោតដែលនឹងប្រព្រឹត្តនាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដោយលោកចោទចំៗថា ការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយដើម្បីឱ្យសម្តេច ហ៊ុន សែនបន្តកាន់អំណាចតទៅទៀត។

សូមរំលឹកថា នៅថ្ងៃទី១៣ ខែកក្កដា នេះ គណៈកម្មការសហភាពអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្មបានធ្វើការព្រមាន​​ដកប្រទេសកម្ពុជា​ចេញពី​គម្រោង​អនុគ្រោះពន្ធ ដោយអះអាងថាវាគឺជាវិធានការចុងក្រោយ ប្រសិនបើរាល់កិច្ចខិត​ខំប្រឹង​ប្រែង​របស់​ពួកគេ​ដើម្បីស្តារឡើងវិញនូវបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារ និងនយោបាយនៅកម្ពុជា​ត្រូវបរាជ័យ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post