header ads

Sponsor

ពិសី

រតនគិរីៈ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានចុះទៅហែលលេងក្នុងទឹកស្រះ ហើយ​រអិលជើងធ្លាក់ចូលទឹកជ្រៅ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ កើតឡើងក្នុងចន្លោះម៉ោង៤ទៅម៉ោង៥ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិ១ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី។

ក្មេង​ស្រីរងគ្រោះឈ្មោះ ឡន ដារត្ន័ អាយុ១១ឆ្នាំ សិស្ស មានឪពុកឈ្មោះ មិន លុច អាយុ៣៤ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយពីការពិនិត្យ និងធ្វើកោសលវិច័យពីសម្ថកិច្ច ឃើញថា ក្មេងស្រីរងគ្រោះពិ​តជាស្លាប់ដោយសាលង់ទឹកប្រាកដមែន។ ពិនិត្យហើយ សាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post