header ads

Sponsor

ពិសី

ភ្នំពេញៈ ជនជាតិចិនមួយក្រុម ជិះរថយន្ត Mazda បានបើកឆ្លងផ្លូវ ត្រូវអ្នកបើកម៉ូតូ PCX មួយគ្រឿង បុកបណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ធ្ងរ ហើយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅ​កាលពីវេលាម៉ោង១០៖១៥នាទីយប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់មុខសណ្ឋាគារ តាយម៉េង ២៨១ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ ជាជនជាតិចិន បើករថយន្តម៉ាក Mazda CX-3 មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7331 បើកឆ្លងផ្លូវព្រះនរោត្តម ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1W-3175 ទិសដៅពីជើងទៅត្បូង ស្រាប់តែទៅបុករថយន្ត ដែលកំពុងតែឆ្លងផ្លូវនោះយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមានជ័យ ដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ វាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post