
ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៨ អាចជាថ្ងៃដ៏ល្អមួយក្នុងជីវិតរបស់ តារាចម្រៀង លោក ចាន់ សម័យ បន្ទាប់ពីលោកបានរស់នៅក្នុងជីវភាពដ៏លំបាក់អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ក៏ព្រោះតែនៅថ្ងៃនេះ លោក ចាន់ សម័យ បានទទួលនៅការឧបត្ថមស្ទើរតែមិនធ្លាប់គិតដល់ ពីសម្តេចតេជោ ហ៊ុន សែន នោះគឺថវិកាចំនួន ១ ម៉ឺនដុល្លារ ដើម្បីយកទៅសង់ផ្ទះសម្រាប់រស់នៅជុំគ្រួសារ និងដីមួយកន្លែងសម្រាប់សង់ផ្ទះ ផ្តល់អោយពីលោក ឧកញ៉ា ឡេង ណាវ៉ាត្រា។
បន្ទាប់ពីបានឃើញខ្មែរ ចេះស្រលាញ់ខ្មែរ ជួយគ្នាក្នុងគ្រាមានអាសន្ន មហាជនជាច្រើនបានសម្តែងការសប្បាយចិត្ត និងរំភើបជំនួស លោក ចាន់ សម័យ និងក្រុមគ្រួសារ។
ពិតណាស់ ពេលនេះ លោក ចាន់ សម័យ មានវ័យចំណាស់ និងមានជំងឺប្រចាំកាយទៀត ធ្វើឲ្យសុខភាពលោកទន់ខ្សោយ ប៉ុន្តែយ៉ាងណាមហាជននៅតែចង់ស្តាប់លោកបកស្រាយបទចម្រៀង ចង់ដឹងថាតើ មកដល់ពេលនេះ តើ លោក ចាន់ សម័យ នៅតែអាចបកស្រាយបានពីរោះដូចមុនដែរឬទេ។

ជាក់ស្តែង ដើម្បីបំពេញអារម្មណ៍បងប្អូន លោកចាងហ្វាន សាន ប៊ុន ធឿន បានសុំឲ្យ លោក ចាន់ សម័យ បកស្រាយបទចម្រៀងមួយបទ ហើយអ្វីដែលគួរឲ្យសរសើរនោះគឺសម្លេងរបស់ លោក ចាន់ សម័យ នៅតែពិរោះ ហើយក៏ទទួលបានការសរសើរមិនតិចទេពីសំណាក់មហាជន ហើយក៏មានការបញ្ចេញមតិចង់ឲ្យលោកវិលត្រលប់ចូលច្រៀងតាមកញ្ចក់ទូរទស្សន៍ជាថ្មីទៀតផង។

ចង់ដឹងថាបែបណា សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
រូបភាព:

ប្រភព: Sanbunthoeunoffcial