header ads

Sponsor

ពិសី

នារសៀលថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០១៨ នេះ ក្រុមសិល្បករសិល្បការិនីខ្មែរ បានរួមគ្នាដើម្បីជាមូលនិធី ដើម្បីជួយដល់  លោក ចាន់ សម័យ ដែលជាតារាចម្រៀងល្បីជំនាន់ឆ្នាំ២០០០ ក្រោយត្រូវបានមិត្តភក្កិ របស់លោកដាច់ចិត្តយករូបភាពរបស់លោកបង្ហោះក្នុងហ្វេសប៊ុក ស្ថិតក្នុងសភាពរស់នៅលំបាក សម្ងំរស់នៅ ផ្ទះជួល ជាមួយប្រពន្ធ និងកូនៗដល់ទៅ៥នាក់ ស្ថិតនៅក្នុងបន្ទុកគ្រួសារ (សិក្សា)។

ជាមួយគ្នានេះដែរ ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួយជាថវិកាដល់តារាកម្សត់ រូបនេះចំនួន ១ម៉ឺនដុល្លារ ផងដែរ ដើម្បីយកទៅសង់ផ្ទះសម្រាប់រស់នៅជុំគ្រួសារ កុំឲ្យជួលផ្ទះគេបន្តទៀត ហើយអ្វីដែលជាការចាប់អារម្មណ៍ទៀតនោះគឺក្រោយពីសម្ដេចបានជួយ សម្ដេចមានក្ដីរីករាយជាខ្លាំង ក្រោយឃើញការចេះជួយគ្នាបែបនេះ ហើយសម្ដេច បានបន្ថែមថាថ្ងៃនេះក៍ជាថ្ងៃគំរប់ខួប ៥ឆ្នាំនៃមរណភាព របស់លោក ឪពុកខ្លួនផងដែរ ដោយថ្លែងលើផេគសម្ដេចផ្ទាល់ថា ៖

បន្ទាប់ពីបានជួយសិល្បករ សិល្បការិនីមួយចំនួនដែលកំពុងមាន ជម្ងឺដូចជាសួស សងវាចា យូណេស្កូ។ល។ថ្ងៃនេះខ្ញុំបានរួម ជាមួយសប្បុរសជនផ្សេងទៀត ជួយដល់លោកចាន់ សម័យ ដើម្បី មានលទ្ធភាពព្យាបាលផងនិង កសាងជីវភាពទៅអនាគតផង។ ខ្ញុំពិតជាមានការរីករាយដោយ ពិនិត្យឃើញថាសិល្បករ សិល្បការិនីយើងចេះសាមគ្គីជួយគ្នាក្នុង គ្រាដ៏លំបាកនេះ។ ថ្ងៃនេះខ្ញុំបានធ្វើបុណ្យជាមួយ លោកចាន់ សម័យ ចំថ្ងៃខួប៥ឆ្នាំ នៃមរណភាពឪពុករបស់ខ្ញុំ(១២ កក្កដា២០១៣-១២កក្កដា២០១៨) ដែលសង្ឃឹមផលបុណ្យនេះនឹង បានដល់ឪពុកជាទីគោរពស្រឡាញ់របស់ខ្ញុំ៕

វីដេអូរួមគ្នា៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post