header ads

Sponsor

ពិសី

ប្រដាល់ៈ ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌូទែរតេ នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅចុងសប្តាហ៍នេះ ដើម្បីមើលការប្រកួតដោយផ្ទាល់រវាងកីឡាករ Manny Pacquiao និង Lucas Matthysse នៅទីក្រុងកូឡាឡាំពួ និងជួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad។

ខណៈនោះដែរ កីឡាករអាហ្សង់ទីន Lucas Matthysseបានអះអាងថា លោកនឹងមិនចាញ់ច្រាបនោះទេ នឹងវត្តមានរបស់ លោកឌូទែរតេ ទស្សនាការប្រកួតរបស់គាត់ ជាមួយកីឡាករ Manny Pacquiaoដែលជាសមាជិកព្រឹទ្ធសភាហ្វីលីពីន ។

កីឡាករ Matthysse រឹតតែមានកម្លាំងចិត្តក្នុងការនាំយកខ្សែក្រវាត់ត្រឡប់ទៅផ្ទះវិញ ស្របពេលដែលអាហ្សង់ទីន បានជ្រុះចេញពីព្រឹត្តការណ៍ World Cupរួចទៅហើយ។

សូមបញ្ជាក់ថា កីឡាករ Matthysse និងកីឡាករ Pacquiao នឹងជួបគ្នានៅក្នុងទីក្រុងកូឡាឡាំពួ នៅថ្ងៃទី១៥ ខែកក្កដានេះ ជាពេលដែលវគ្គផ្តាច់ព្រ័ត្រ World Cup ធ្វើឡើងដែរនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post