ព្រះសីហនុៈ សាកសពជនជាតិចិន ចុះងូតទឹកសមុទ្រ ហើយបានលង់ទឹកបាត់ខ្លួន កាលពីវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខកន្ទុយនាគ ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រហូតដល់ម៉ោង១១៖៣០នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ច បានប្រទះឃើញសាកសពអណ្តែត នៅលូរំដោះទឹក ឆ្នេរសណ្ឋាគារ XiHu (ស៊ីហ៊ូ) ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ខេត្តព្រះសីហនុ ។
ក្រោយប្រទះឃើញភ្លាមនោះ កម្លាំងជំនាញ សហការជាមួយសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ ធ្វើការពិនិត្យ ទើបដឹងថា សាកសពឈ្មោះ LiU QiANG ភេទប្រុស កើតថ្ងៃទី 01.04.1991 សញ្ជាតិចិន កាន់លិខិតឆ្លងលេខ E.68478103 មុខរបរទេសចរណ៍ ស្លាប់ដោយសារលង់ទឹកសមុទ្រពិតប្រាកដមែន។
បច្ចុប្បន្នសាកសព សមត្ថកិច្ចបានយកទៅតម្កល់ទុកនៅសាលតម្កល់សពនៃមន្ទីរពេទ្យបង្អែកចំការចេក រង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារសាមីមកទទួល៕