header ads

Sponsor

ពិសី

បន្ទាយមានជ័យៈ ​កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានប្រមូលផ្តុំជាទ្រង់ទ្រាយធំមុនថ្ងៃបោះឆ្នោត និងកាន់ជិតឈានមកដល់ហើយនោះ ដែលមានកម្លាំងសរុប៧៨៩នាក់បំពាក់ដោយឧបករណ៍សម្ភារៈប្រឆាំងបាតុកម្ម ខែល ដំបង គ្រាប់បែកផ្សែងនិងកាំភ្លើងបាញ់គ្រាប់ផ្សែងបង្ហៀរទឹកភ្នែក បំពាក់អាវុធធុនស្រាល និងមធ្យោបាយបំរើការងារចេញប្រតិបត្តិការដើម្បីទទួលផែនការគ្រោងចេញប្រតិបត្តិការ ទប់ស្កាត់បង្រ្កាបសកម្មភាពទាំងឡាយណាដែលមានការប៉ុនប៉ងញុះញង់បំផ្លាញការបោះឆ្នោត និងចេញប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ រក្សាសុវត្ថិភាព នាំមកនូវបរិយាកាសល្អ សម្រាប់ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៦ គ្រោងនិងចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ពិធីនោះធ្វើឡើងនៅព្រឹកថ្ងៃសុក្រទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅក្រោមវត្តមានស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម និងមានការចូលរួមពីលោក លោកស្រីស្នងការរង លោកមេបញ្ជាការវរៈការពារព្រំដែនទាំង៤  លោកនាយការិយាល័យជំនាញ និងលោកអធិការ ស្រុក្រុងទាំង៩ ។

​ការបង្ហាញ និងប្រមូលផ្តុំកម្លាំងនគរបាលខេត្តបន្ទាយមានជ័យក្នុងការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារសន្តិសុខ ក៏ត្រូវគេមើលឃើញថាក្នុងរយៈពេលចុងក្រោយមុនថ្ងៃបោះឆ្នោតមានក្រុមប្រឆាំងនៅក្រៅស្រុកក៏ដូចជាក្នុងស្រុកមួយចំនួនកំពុងបង្កើនកំដៅនយោបាយប៉ុនប៉ងបំផ្លាញការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៦នៅពេលខាងមុខនេះ ដោយពួកគេប្រើប្រាស់រូបភាពផ្សព្វផ្សាយព័ត៌មានបំភិតបំភ័យប្រជាពលរដ្ឋកុំចេញទៅបោះឆ្នោត ,ញុះញង់បំផុសបំផុលឱ្យប្រជាពលរដ្ឋតវ៉ាបង្កចលាចលសង្គម និងប្រើប្រាស់រូបភាពការបំផ្ទុះគ្រាប់ដើម្បីឱ្យប្រជាពលរដ្ឋភ័យខ្លាចជាដើម។

​ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានមានប្រសាសន៍និងដាក់បទបញ្ជាឱ្យកម្លាំងនគរបាលក្រោមបង្គាប់ទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងរិតបន្តឹងសន្តិសុខឱ្យបានគ្រប់គោលដៅ ដើម្បីដោះស្រាយនិងធានាឱ្យបានសន្តិសុខល្អ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៦ ដំណើរការទៅមានបរិយាកាសល្អ គ្មានការបំភិតបំភ័យ គ្មានអំពើហឹង្សា បោះឆ្នោតដោយសេរីយុត្តិធម៌៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post